លោកស្រី ហាក់ ដាណា ដែលមហាជនស្គាល់ថា ជាភរិយាបណ្ដូលចិត្តឯកឧត្តម ហ៊ុន គឹមជាតិ គឺជានារីហាយសូក្នុងសង្គមជាន់ខ្ពស់ និងជាអ្នកលេងសម្ភារៈប្រេនៗលំដាប់ពិភពលោក តាមបែបត្រកូលអភិជន។
មួយវិញទៀតលោកស្រី ហាក់ ដាណា ជាម្ចាស់ហាងថែរក្សាសម្រស់ និងមានលក់ផលិតផលជាច្រើន ដែលអតិថិជនសុទ្ធសឹងជាស្រ្តីអ្នកមានៗ។ នារីហាយសូរូបនេះ ក៏ជាមនុស្សពូកែលេងម៉ូដសម្លៀកបំពាក់ខ្លាំង មិនថាក្នុងកម្មវិធីអ្វីឡើយ ម្ចាស់ហាង ដាណា Care ស្ថិតក្នុងចំណោមអ្នកចូលរួមស្អាត និងទាក់ទាញជានិច្ច។
អ្នកម្ដាយកូន ៤ មិនចេះថមថយសម្រស់រូបនេះ មានរសនិយមក្នុងប្រើកាបូបម៉ាកល្បីៗ តែចំណុចពិសេសរបស់លោកស្រី គឺកាបូបម៉ូដប្លែកៗ និងគួរឲ្យទាក់ទាញ។ ដូចកាលពីពេលថ្មីៗនេះ ស្រ្តីហាយសូរូបនេះ បានប្រើកាបូប LV ថ្លា កាន់ទៅកម្មវិធីមង្គលការមិត្តភ័ក្តរបស់ខ្លួន ដែលកាបូបនោះតម្លៃជាង ១ ពាន់ដុល្លារអាមេរិកឯណោះ។
កាបូបដ៏ស្រស់ស្អាតរបស់លោកជំទាវ ហាក់ ដាណា មានឈ្មោះថា Louis Vuitton Transparent Plexiglass Cube Scott Box ស្អាត ប្លែក និងមិនសូវមានអ្នកប្រើដូច ស័ក្តិសមនឹងឋានៈ និងចូលរូមកម្មវិធីផ្សេងៗ។
កន្លងមកលោកស្រី ហាក់ ដាណា តែងតែមានកាបូប និងសម្លៀកបំពាក់ម៉ាកយីហោល្បីៗប្រើប្រាស់ជាប្រចាំថ្ងៃ ហើយលោកស្រីក៏ជាមនុស្សចូលចិត្តជួយអ្នកដទៃទៀតផង៕