កូនកំលោះកំពុងល្បីដែលនរណាក៏ថាមានសំណាងរៀបការជាមួយកូនក្រមុំវ័យក្មេងដ៏ស្រស់ស្អាត បានដឹកដៃបុរសវ័យកណ្ដាលចូលរោងការកក្រើកបណ្ដាញសង្គម។ ម្នាក់នោះគឺលោក អ៊ិន ផល្លីលី ដែលជាអណិកជននៅអាមេរិក។
លោក អ៊ិន ផល្លីលី ថ្មីៗនេះល្បីពេញបណ្ដាញ ព្រោះបានចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាត វ័យក្មេងសាច់សខ្មីឈ្មោះ សុខ សូយាន ដែលកម្មវិធីធ្វើឡើងយ៉ាងធំ និងមើលតាមដានលើបណ្ដាញសង្គមច្រើន ព្រោះថាកូនកំលោះវ័យកណ្ដាលរូបនេះ អាចឆក់យកបេះដូងស្រីស្អាតមិនចាញ់តារា សុខ សូយាន។
អ្នកលេងបណ្ដាញសង្គមនាំគ្នាកោតសរសើរពីស្នេហាពិតរបស់កូនកំលោះកូនក្រមុំ ថាមិនបានដោយមិនគិតពីអាយុ សំខាន់មនុស្សពីរនាក់ស្រលាញ់គ្នា។ មួយវិញទៀត អ្នកលេងបណ្ដាញសង្គមបាននាំគ្នាជូនពរគូស្វាមីភរិយាថ្មោងថ្មីឲ្យជួបតែសុភមង្គល ព្រមទាំងឆាប់ទទួលបានទាយាទមកប្រឡែងលេងឲ្យកាន់តែអ៊ូអរក្នុងផ្ទះ៕