មកស្គាល់កំលោះសេដ្ឋីវ័យក្មេង មានទាំងកេរ្តិ៍ឈ្មោះ រូបសម្រស់ សល់ប្រាក់វាល់លាន

មកស្គាល់កំលោះសេដ្ឋីវ័យក្មេង មានទាំងកេរ្តិ៍ឈ្មោះ រូបសម្រស់ សល់ប្រាក់វាល់លាន

ដូច​ពាក្យ​ចាស់​ពោល​មិន​ខុស​ថា «ម៉ែ​ឪ​ខ្លា កូន​ក៏​ខ្លា» អ៊ីចឹង​ដែរ។ ងាក​មក​មើល​ពី​បុរស​វ័យ​ក្មេង​ប៉ុន្មាន​រូប​នេះ ទាំង​នៅ​លីវ និង​គ្រប់គ្រង​ជំនួញ​ជាច្រើន​មិន​ខុស​ពី​អ្នក​មាន​គុណ​ឡើយ រហូត​ក្លាយ​ជា​អ្នក​ជំនួញ​ប្រាក់​វាល់​លាន ឬហៅ​ស្រួល​ស្ដាប់​ថា​សេដ្ឋី​ទាំង​ក្មេងវ័យ កាន់តែ​ពិសេស​មិន​ទាន់​មាន​គ្រួសារឡើយ។ ក្នុង​ចំណោម​បុរស​មាន​ឈ្មោះ​ជា​សេដ្ឋី​ក្មេង​សង្ហា​​ទាំង ៥ រូប សុទ្ធសឹងតែ​ឪពុក​ម្ដាយ​ជា​អ្នក​ជំនួញ​ធំ​ៗ ហើយ​ទទួល​បាន​គោរមងារ​អ្នក​ឧកញ៉ា និង​ឧកញ៉ា ហើយ​សាមី​ខ្លួន​ក៏​ទទួល​បាន​ការ​ប្រទាន​គោរមងារ​មួយ​នោះ​ដូចគ្នា៖

១. គិត ស៊ូឡា

សេដ្ឋី​វ័យ​ក្មេង​ត្រឹម​វ័យ ២០ ឆ្នាំ​រូប​នេះ គឺជា​កូន​ប្រុស​ច្បង​មហា​សេដ្ឋី​ប្រចាំ​ប្រទេស​គឺ​អ្នក​ឧកញ៉ា គិត ម៉េង និង​អ្នក​ឧកញ៉ា ម៉ៅ ចំណាន។ កូន​ចៅ​សេដ្ឋី​ត​ជំនាន់​រូប​នេះ ត្រូវ​បាន​​តែងតាំង ជា នាយក​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដោយ​​ ក្រុម​ប្រឹក្សា​ភិបាល​​​ និង​គណៈគ្រប់គ្រងធ​នធាន​មនុស្សរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ កំលោះ ស៊ូឡា បានទទួលការអប់រំនៅ សាលា​អន្តរជាតិ​ន័រប្រ៊ីដ ក្នុង​ប្រទេស​កម្ពុជា និង​ទើប​បញ្ចប់​ការ​សិក្សា​នៅ​សាលា​អន្តរជាតិ Hwa Chong ដែល​ជា​សាលា​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ប្រទេស​សិង្ហបុរី​ផងដែរ។

តាមដានជាមួយយើង៖ Million Times

២. សំអាង វឌ្ឍនៈ

សំអាង វឌ្ឍនៈ គឺជា​កូន​ប្រុស​តែម្នាក់​របស់​អ្នកឧកញ៉ា សំ អាង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ​របស់​ធនាគារ​វឌ្ឍនៈ។ អ្នក​ឧកញ៉ា​រូប​សង្ហា ដែល​ជា​បុរស​ក្នុង​ក្ដី​ស្រមៃ​នារី​សឹង​មួយ​ប្រទេស​រូបនេះ ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master) ផ្នែក​វិស្វកម្ម សេដ្ឋកិច្ច និង​គ្រប់គ្រង ពី​សាកល​វិទ្យាល័យ Oxford ចក្រភពអង់គ្លេស និង​បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​អាជីវកម្ម​ធនាគារ នៅ​ធនាគារ Allied Irish ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ ២០០៥។ កំលោះ​រហស្សនាម Top 5 រូប​នេះ ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ វឌ្ឍនៈ ប្របភើធី អិលធីឌី និង​ជា​អ្នក​គ្រប់គ្រង​គម្រោង​សាងសង់​សំណង់​អគារ​វឌ្ឍនៈ កាពីតាល ដែល​បាន​ឈ្នះ​ពាន​រង្វាន់ និមិត្តសញ្ញា​នៃ​ការ​អភិវឌ្ឍ​មាន​ទីតាំង​ នៅ​កណ្តាល​រាជធានីភ្នំពេញ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ មាន​តួនាទី​ជាច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​ឪពុក​ម្ដាយ​ខ្លួន​ដែល​អាច​ធ្វើឲ្យ​កំលោះ​ញញឹម​ស្រស់​រូប​នេះ​ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​លើ​គំនរ​ទ្រព្យ​សម្បត្តិ។

៣. អ៊ឹង ស៊ីវឈន់

កំលោះ​សង្ហា​រូប​នេះ ជា​កូន​ប្រុស​ពៅ​អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង​លោក​ជំទាវ ហេង សុខា។ អ៊ឹង ស៊ីវឈន់ គឺជា​អគ្គនាយក​ប្រតិបត្តិ​​ទឹកស្រ្ពីង​ប្រូវីដា ហើយ​លោក​ក៏​ជា​កូន​ខ្មែរ​មួយ​រូប ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ចក្រភពអង់គ្លេស។ CEO ​រូប​នេះ​ផ្ទាល់​គឺ​ជា​អ្នក​ធ្វើ​ទីផ្សារ​ខ្លួន​ឯង​តែ​ម្ដង មិន​ត្រឹម​តែ​ប៉ុណ្ណឹង ​បច្ចុប្បន្ន​លោក​ក៏​ជា​ប្រធាន​ក្រុម​កីឡា​អេឡិចត្រូនិក​ម្នាក់​ផង​ដែរ ​ដោយ​ដឹក​នាំ​ក្រុម Pro Esport។ អ៊ឹង ស៊ីវឈន់ ទើបតែ​បើក​ភោជនីយដ្ឋាន​ Japanese Omakase ដ៏​ល្បី​ផង​ដែរ។

៤. ភួ វាសនា

អ្នក​ឧកញ៉ា ភួ វាសនា គឺជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​ ហើយ​លោក​ក៏​ជា​សេដ្ឋី​វ័យ​ក្មេង​ដែល​មាន​ជំនួញ​ជាច្រើន​ផង​ដែរ។ ពាណិជ្ជករ​ឆ្នើម​វ័យ​ក្មេង​ ជា​កូន​ប្រុស​របស់​លោក​ឧកញ៉ា ភួ ពុយ និង​លោកជំទាវ អ៊ឹង ណងពីន ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។

៥. លី ឆូកឆៃ

កូន​ប្រុស​ពៅ​អ្នក​ឧកញ៉ា លី យ៉ុងផាត់។ សេដ្ឋី​វ័យ​ក្មេង​រូប​នេះ គឺជា​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ហើយ​ក៏ជា​មិត្ត​ស្និទ្ធស្នាល​ជាមួយ​សេដ្ឋី​វ័យ​ក្មេង​ដូចគ្នា គឺ​ សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី៕