នៅថ្ងៃនេះម្ចាស់ហាងអាហារជប៉ុនដ៏ល្បី KYŌ Omakase លោក ជុន ហ្ស៊ុសតាំង បានចូលរោការជាមួយកូនក្រមុំដ៏ស្រស់ស្អាត ស្រេង វួចនី។ ងាកទៅមើលអ្នកដឹកដៃកូនក្រមុំដ៏ស្រស់ស្អាត គឺជាសេដ្ឋីនីប្រចាំប្រទេសខ្មែរ លោកស្រី ខៀវ សស៊ីលាភ ថៅកែហនុមាន និងអ្នកដឹកដៃកូនកំលោះ អ្នកស្រី លី ដាលីន ម្ចាស់ហាងនំប៉័ង BreadTalk។
មង្គលការដ៏អ៊ឹកធឹកថ្មីមួយនេះ ក៏មិនខុសពីកូនអភិជនក្នុងស្រុកដទៃទៀតដែរ មានការចូលរួមពីសំណាក់អ្នកមានមុខមាត់ក្នុងជួររាជរដ្ឋាភិបាល អ្នកជំនួញធំៗលំដាប់ប្រទេស។ ចំណែកការតុបតែង ដោយផ្កាស្រស់វិញចំណាយអស់រាប់ម៉ឺនដុល្លារ ដើម្បីលម្អកម្មវិធីឲ្យមើលទៅមានភាពប្រណីត ស្អាតបំផុត។
មិនខុសពីកាលកម្មវិធី wedding proposal ឡើយ ថៅកែ KYŌ Omakase រូបនេះ បានចំណាយទាំងកម្លាំងកាយចិត្ត ដើម្បីឲ្យថ្ងៃពិសេសរបស់ខ្លួនអស្ចារ្យបំផុត។
បើនិយាយពីហាងអាហារជប៉ុនដ៏ល្បី KYŌ Omakase ដែលមួយពេលអ្នកញ៉ាំត្រូវចំណាយ ៣ ពាន់ដុល្លារឯណោះ គឺជាអាហារបែបអភិជនជាន់ខ្ពស់ ហើយភ្ញៀវទៀតសោទគឺជាលំដាប់សេដ្ឋី អ្នកមានៗក្នុងស្រុកដែលកក់ទុកសឹងមិនបាន៕