ម៉ោង ៩យប់ថ្ងៃទី០៥ ខែវិច្ឆិកា មណ្ឌលបោះឆ្នោត ១៥រដ្ឋនៅអាមេរិកបានបិទទ្វារ និងចាប់ផ្ដើមរាប់សន្លឹកឆ្នោត ដោយក្នុងនោះរួមមានរដ្ឋ Swing States ចំនួន ៣ គឺរដ្ឋ Arizona, Michigan និងរដ្ឋ Wisconsin ខណៈរដ្ឋដែលមានអង្គបោះឆ្នោតច្រើនបំផុត២ គឺរដ្ឋ New York និង Texas ក៏បានបិទទ្វារមណ្ឌលបោះឆ្នោតដូចគ្នា។
គិតមកទល់ពេលនេះ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ក្នុងការប្រជែងតំណែងប្រធានាធិបតី ដោយមានអង្គបោះឆ្នោតច្រើនជាងដាច់ ពោលគឺលោកត្រាំ មានអង្គបោះឆ្នោត ១៥៤រូប ខណៈលោកស្រីហារីសមានត្រឹម ៣០រូបប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារដ្ឋចំនួន ១៥ ដែលបានបិទការបោះឆ្នោត និងមានអង្គបោះឆ្នោតប្រចាំរដ្ឋនីមួយៗ៖
- Arizona មានអង្គបោះឆ្នោត ១១រូប
- Colorado មាន ១០រូប
- Iowa មាន ៦រូប
- Kansas មាន ៦រូប
- Louisiana មាន ៨រូប
- Michigan មាន ១៥រូប
- Minnesota មាន ១០រូប
- Nebraska មាន ៥រូប
- New Mexico មាន ៥រូប
- New York មាន ២៨រូប
- North Dakota មាន ៣រូប
- South Dakota មាន ៣រូប
- Texas មាន ៤០រូប
- Wisconsin មាន ១០រូប
- Wyoming មាន ៣រូប
សារព័ត៌មាន CNN បានព្យាករថា លោក ដូណាល់ ត្រាំ ទំនងអាចយកជ័យជំនះប្រហែល ៥០% នៅក្នុងរដ្ឋចំនួន ១៥នោះ និងមានភាគរយច្រើនអាចដណ្ដើមបានអង្គបោះឆ្នោត ៤០រូប ពីរដ្ឋតិចសាស់ ដែលពោរពេញទៅដោយអ្នកគាំទ្របក្សសាធារណរដ្ឋ៕
អត្ថបទ៖ Luffy រូបភាព៖ CNN