ការពិតសាច់រឿង «កូនប្រសាស្រី» ជាជីវិតពិតរបស់ស្ដ្រីអ្នកជំនួញល្បីឈ្មោះរូបនេះ

ការពិតសាច់រឿង «កូនប្រសាស្រី» ជាជីវិតពិតរបស់ស្ដ្រីអ្នកជំនួញល្បីឈ្មោះរូបនេះ

បន្ទាប់​ពី​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍ CTN «កូន​ប្រសាស្រី» ដែល​តាំង​ពី ២០ ឆ្នាំ​មុន​នោះ ស្រាប់តែ​ផ្ទុះ​ពេញ​បណ្ដាញ​សង្គម​ឡើង​វិញ នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺជា​សាច់​រឿង​ពិត​របស់​អ្នក​ជំនួញ​ស្ត្រី​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្នុង​រឿង «កូន​ប្រសាស្រី» បាន​ស្ដែង​ឲ្យ​ឃើញ​ពី​ជីវិត​តស៊ូ​យ៉ាង​លំបាក​របស់​ស្រ្តី​ជាកូន​ប្រសាស្រី ដែល​រៀបការ​ជាមួយ​ប្ដី ហើយ​ជាប់​សែស្រឡាយ​ចិន។ ជីវិត​ជា​កូន​ប្រសាស្រី​ទៅ​រស់នៅ​ខាង​ប្ដី ទទួល​រង​ការ​ធ្វើបាប​សព្វបែប​គ្រប់យ៉ាងពី​ម្ដាយ​ក្មេក បង​ថ្លៃ​ស្រី តែ​នៅតែអាច​ពុះពារ​ក្នុង​របរ​រកស៊ី រហូត​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​ពូកែ និង​សម្បូរ​ទ្រព្យ​មួយ​រូប​ដែល​មាន​ទាំង​មុខ​មាត់ និង​ទឹក​ចិត្ត​សន្ដោស​ប្រោសប្រណី។

ម្ចាស់​សាច់​រឿង​ពិត «កូនប្រសាស្រី» គឺ​ឧកញ៉ា លីម ឈីវហូរ ហើយ​ស្ត្រី​អ្នក​ជំនួញ​រូប​នេះជា ​ម្ចាស់​ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ។ អ៊ែតវូត អាហរ័ណ នីហរ័ណ របស់​លោកជំទាវ ឧកញ៉ា លឹម ឈីវហូ ក៏​កំពុង​នាំ​ចូល​និង​ចែក​ចាយ​នូវ​ប្រភេទ​ស្រា និង​ស្រាបៀ​ជាង ១០​មុខ​ទៀត​រួម​មាន Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot, Cheval Andes។ ក្រៅ​ពី​​ប្រភេទ​ស្រា ក្រុមហ៊ុន​ក៏​បាន​ផលិត​ចែក​ចាយ​លក់​ទឹកបរិសុទ្ធ​​យីហោ “ណាវី”​ទៀត​ផង។

ម្ចាស់​សាច់​រឿង​ពិត «កូន​ប្រសាស្រី» បាន​ចាប់ផ្ដើម​អាជីវកម្ម​​​​​ដំបូង​នៅ​ពាក់​កណ្ដាល​ឆ្នាំ ១៩៩០ ​​និង​កសាង​ឈ្មោះ​ក្លាយ​ជា​ថៅកែស្រី ល្បី​ទាំងក្នុង​ស្រុក និង​ក្រៅ​ស្រុក។ កេរ្តិ៍ឈ្មោះ​កាន់តែ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ច្រើន​ តាមរយៈ​ការ​បោះទុន​វិនិយោគ​តំបន់​ពាណិជ្ជកម្ម​ អ៊ែតវូត ដែល​មាន​ទីតាំង៖ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ និង​តំបន់​មួយ​ចំនួន​ទៀត។ បន្ថែម​ពី​នេះ​ លោក​ជំទាវ ក៏​ជា​ប្រធាន​ក្រុមហ៊ុន​មេ LCH Investment Group ដែល​មាន​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ។

គួរ​បញ្ជាក់​ថា រឿង «កូន​ប្រសាស្រី» ជា​ស្នាដៃ របស់​អ្នកស្រី ពាន់ ភួងបុប្ផា ហើយ​តួឯក​ស្រី​សម្ដែង​ដោយ​អ្នកនាង នី មុន្លីកា ដែល​បាន​ចាក់​ផ្សាយ​អំឡុង​ឆ្នាំ ២០០៥-២០០៦ នៅ​ស្ថានីយ​ទូរទស្សន៍ CTN ដែល​រឿង​នេះ កាល​ជំនាន់​ល្បី​ខ្លាំង និង​ធ្វើឲ្យ​អ្នក​មើល​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា៕