លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្ដែងក្ដីរំភើប ក្រោយឃើញកូនស្រីទទួលបានជោគជ័យ ដោយទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទាំងនៅក្មេងវ័យ។
ទឹកចិត្តជាឪពុកបើទោះមិនបានទៅចូលរួមអបអរកូនដោយផ្ទាល់ តែក៏បានបង្ហាញពីក្ដីស្រលាញ់ និងមោទកភាពដែលកូនស្រីសម្រេចបានជោគជ័យមួយជំហានបន្ទាប់ទៀត។ ដោយសារតែមានភារកិច្ចត្រូវបំពេញ ទើបអភិបាលរាជធានីភ្នំពេញមិនបានចូលជូនកូនស្រីទៅទទួលសញ្ញាបត្រផ្ទាល់ឡើយ បានត្រឹមអបអរពីចម្ងាយ ហើយភរិយា ជា ស៊ីណា ដ៏ផូរផង់ និងកូនស្រី ២ នាក់ផ្សេងទៀត ទៅអបអរថ្ងៃពិសេសនោះ។
កាលពីថ្មីៗនេះអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានបង្ហោះលើទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្ដមថា “ប៉ា ចូលរួមអបអរសាទរពីចម្ងាយផងកូន ដែលកូនបានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតក្នុងវ័យ២១ ឆ្នាំនាថ្ងៃនេះ។ អរគុណ កូនសម្លាញ់ដែលបានបំពេញកាតព្វកិច្ចជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ”។
កូនស្រីឯកឧត្ដមអភិបាលរាជធានីភ្នំពេញ អាយុ ២១ ឆ្នាំ ចប់ថ្នាក់អនុបណ្ឌិត និងជាធនធានមនុស្សល្អ សម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិតទៅមុខទៀត៕