លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មានសិទ្ធិស្នើសុំឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាផ្សេងៗ

លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មានសិទ្ធិស្នើសុំឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាផ្សេងៗ

ក្នុង​ព្រះរាជក្រឹត្យ​ស្ដី​ពី​គោរមងារ​ឧកញ៉ា ដែល​ព្រះមហាក្សត្រ ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​លើ​ជំពូក​ទាំង ៩ ដែល​មាន​បទ​បញ្ញត្តិ​ទូទៅ​ជាច្រើន ក្នុង​នោះ នា​ជំពូកទី ៨ ក៏​បាន​ចែង​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា មានសិទ្ធិស្នើសុំឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាផ្សេងៗ។

តាមដានជាមួយយើង៖ Million Times

សិទ្ធិ និងកាតព្វកិច្ច ​របស់​លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា មាន​ដូច​ខាងក្រោម៖

១. ទទួល​បាន​នូវ​ការ​ផ្ដល់​ងារ​ជា​កិត្តិយស ការ​លើក​ទឹក​ចិត្ត និង​ឯកសណ្ឋាន​ផ្លូវការ ឬ​ការ​ចាត់តាំង​ក្នុង​មុខ​ងារ​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ក្នុង​ព្រះរាជក្រឹត្យ​នេះ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន

២. អាច​លើក​សំណូមពរ ឬ​សំណើ​ផ្សេង​ៗ​តាម​រយៈ​សមាគម​ឧកញ៉ា​កម្ពុជា មក​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​ដោះស្រាយ

៣. ចូល​រួម​ថែរក្សា ការពារ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ជាតិ

៤. ចូលរួម​លើក​កម្ពស់ កិច្ចការ​សង្គម និង​ការងារ​មនុស្ស​ធម៌​ផ្សេង​ៗ

៥. ចូលរួម​ផ្ដល់​ព័ត៌មាន​ដល់​សមាគម​ឧកញ៉ា​កម្ពុជា​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​គោរមវន្ត។

ក្នុង​ជំពូក​ទី ៨ មាត្រា ១៧ ក៏​បាន​ចែង​យ៉ាង​ច្បាស់​ថា លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្ត​នានា​របស់​ព្រះរាជាណាចក្រកម្ពុជា ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ល្អ ប្រកប​មុខរបរ​ស្របច្បាប់ និង​ចៀសវាង​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គោរមងារ​ឧកញ៉ា។

សូម​អាន​ព្រះរាជក្រឹត្យ ដូច​ខាងក្រោម ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់៖