Mahra Lotfi Miss Planet UAE ២០២៤ នឹងមកខ្មែរ ស្អាត ហើយក៏ជាដុកទ័រ និងទទួលបានពានរង្វាន់ជាច្រើន

Mahra Lotfi Miss Planet UAE ២០២៤ នឹងមកខ្មែរ ស្អាត ហើយក៏ជាដុកទ័រ និងទទួលបានពានរង្វាន់ជាច្រើន

Mahra Lotfi គឺជា​វេជ្ជបណ្ឌិត Emirati ដែល​ជោគជ័យ​ខ្លាំង ហើយ​ថ្មី​ៗ​នេះ​នាង​ទើប​ទទួល​មកុដ​ពី Miss Global Peace ហើយ​នាង​នឹង​តំណាង​ប្រទេស​អារ៉ាប់រួម មក​កម្ពុជា​ក្នុង​កម្មវិធី​ប្រកួត Miss Planet International 2024 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា នៅ​សាល​មហោស្រព​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

មិន​ត្រឹម​តែ​ជា​វេជ្ជបណ្ឌិត​ដ៏​ស្រស់​ស្អាត នាង​ក៏​ជា​​រាជិនី​សម្រស់ ​ដែល​ទទួល​បាន​ជោគជ័យ ត្រួសត្រាយ​ក្នុង​វិស័យ​ព្យាបាល​ដោយ​កោសិកា​ដើម (stem cells) និង​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​របស់ UAE ក្នុង​វិស័យ​នេះ ខណៈ​ដែល ថ្ងៃ​អនាគត​វា​ នឹង​ជួយ​មនុស្ស​រាប់​លាន​នាក់​ព្យាបាល​ការ​ឈឺចាប់​ផ្សេង​ៗ តាម​កោសិកា​ដើម (stem cells)។

ថ្មីៗនេះ​វេជ្ជបណ្ឌិត Mahra បាន​ចូលរួម​ក្នុង​កម្មវិធី Venice ហើយ​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​រូបរាង​ដ៏​ស្រស់​បំព្រង និង​ឆើតឆាយ​ មើល​ទៅ​ដូច​ព្រះនាង។ Mahra នាង​មាន​ជំនាញ​ជាច្រើន​ទៀត ក្រៅពី​វេជ្ជបណ្ឌិត នាង​ក៏​ជា​អ្នក​ជំនួញ​ផង​ដែរ។ នាង​ជា​អ្នក​បង្កើត​មាតិកា​ដ៏​មាន​ឥទ្ធិពល ក្នុង​វិស័យ Fashion និង​បង្កើត​ម៉ាក​យីហោ​ផ្ទាល់​ខ្លួន​ដ៏​ល្បី “boutiqaat” ដូចនេះ​នាង​អ្នក​តំណាង​ដែលរួម​បញ្ចូល​គ្នា​នូវ​ភាព​ស្រស់​ស្អាត និង​ផ្នែក​វេជ្ជសាស្ត្រ។

Mahra បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តជាច្រើនក្នុង និងក្រៅ UAE ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​របស់​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន​រូប​នេះ។

វេជ្ជបណ្ឌិត Mahra Lotfy បាន​ទទួល​ពាន​រង្វាន់​ជាច្រើន សម្រាប់​តួនាទី​ជា​អ្នក​ត្រួសត្រាយ​របស់​នាង​នៅ​ក្នុង​វិស័យ​នេះ។ កិត្តិយស​ដ៏​លេចធ្លោ​បំផុត​មួយ ដែល​នាង​ទទួល​បាន គឺ​អង្គការ​សហប្រជាជាតិ ផ្ដល់​កិត្តិយស​ដល់​នាង​នូវ​ងារ​ជា​ឯកអគ្គរដ្ឋទូត Stem Cell បន្ទាប់ពី​នាង​ដាក់​ឯកសារ​ស្រាវជ្រាវ​អំពី​កោសិកា​ដើម(stem cells)។

នាង​ក៏​ទទួល​បាន​ពាន​រង្វាន់​សហគ្រិន​ច្នៃ​ប្រតិដ្ឋ​អារ៉ាប​ល្អ​បំផុត និង ពាន​រង្វាន់​សមិទ្ធផល​ល្អ​បំផុត​សម្រាប់​​ស្ត្រី​ក្នុង​វិស័យ​វិជ្ជាជីវៈ​នៅ​អារ៉ាប់រួម​សម្រាប់​ឆ្នាំ២០១៩។ ពាន​រង្វាន់​សម្រាប់​សមិទ្ធផល​ដ៏​ល្អ​បំផុត​របស់​ស្ត្រី​ក្នុង​ការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​មនុស្សធម៌ និង​សហគមន៍ និង​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅ​ក្នុង​ប្រទេស​អារ៉ាប់រួម។

វេជ្ជបណ្ឌិត Mahra បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្រើន​ថា ស្ត្រី​នៅ UAE មិនមែន​ជា​ការ​ពឹង​ពាក់​បន្ថែម ឬ​ជា​ផ្នែក​កែ​សម្ផស្ស​ទេ ប៉ុន្តែ​មាន​តួនាទី​សម្រេច​បាន​នូវ​ភាព​ច្នៃ​ប្រតិដ្ឋ​ដ៏​ទូលំទូលាយ ហើយ​ក្តី​សង្ឃឹម​របស់​នាង គឺ​គ្មាន​ដែន​កំណត់៕