ក្រុមហ៊ុនមួយប្ដឹង Elon Musk ពីបទរំលោភបំពានកម្មសិទ្ធបញ្ញា

ក្រុមហ៊ុនមួយប្ដឹង Elon Musk ពីបទរំលោភបំពានកម្មសិទ្ធបញ្ញា

ក្រុមហ៊ុន Alcon Entertainment ដែលជាអ្នកផលិតភាពយន្ត Blade Runner 2049 កាលពីឆ្នាំ២០១៧ បានដាក់ពាក្យប្ដឹងលោក Elon Musk ជាមួយក្រុមហ៊ុន Tesla និងក្រុមហ៊ុន Warner Bros ពីបទរំលោភបំពានកម្មសិទ្ធបញ្ញា ដោយចោទមហាសេដ្ឋីរូបនេះថា បានប្រើប្រាស់រូបភាពពីភាពយន្តរបស់ខ្លួន មកធ្វើអាជីវកម្ម។

តាមដានជាមួយយើង៖ Million Times

ផលិតកម្មមួយនេះអះអាងថា ក្រុមហ៊ុន Tesla បានប្រើប្រាស់រូបភាពពីភាពយន្ត Blade Runner 2049 ដោយប្រើកម្មវិធី AI ដើម្បីបង្កើតរូបភាពផ្សព្វផ្សាយ សម្រាប់រថយន្ត Cybercab ដោយមិនទទួលបានការអនុញ្ញាតជាមុន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Nairametrics។

ក្រុមហ៊ុននេះក៏បានបញ្ជាក់ដែរថា កន្លងមក Elon Musk ធ្លាប់បានសុំការអនុញ្ញាតិ ប្រើប្រាស់រូបភាពពីភាពយន្ត Blade Runner 2049 ដែរ ប៉ុន្តែក្រុមហ៊ុនបដិសេធ។

គួររំលឹកបន្តិចថា ពាក្យបណ្ដឹងមួយនេះ កើតមានឡើងបន្ទាប់ពីក្រុមហ៊ុន Tesla បង្ហាញនូវគម្រោងផលិតរថយន្តគ្មានចង្កូត គ្មានហ្គែរជាន់ល្បឿន ដំណើរការដោយប្រព័ន្ធ AI ប្រៀបដូចជារថយន្តក្នុងថ្ងៃអនាគត និងត្រៀមផលិតក្នុងឆ្នាំ២០២៦៕

អត្ថបទ៖ Luffy រូបភាព៖ Deadline