លោកស្រី ថេ ដាឡែន ម្ចាស់ភោជនីយដ្ឋានបាយ័ន មានទាំងចំណេះ និងរូបសម្រស់

លោកស្រី ថេ ដាឡែន ម្ចាស់ភោជនីយដ្ឋានបាយ័ន មានទាំងចំណេះ និងរូបសម្រស់

លោកស្រី ថេ ដាឡែន ភរិយា​លោក បែន រតនៈ ថៅកែ​ភោជនីយដ្ឋាន​បាយ័ន ដែល​មាន​ប្រជាប្រិយភាព និង​ពង្រីក​សាខា​ឥត​ឈប់ឈរ។ លោក​ស្រី ថេ ដាឡែន ក៏​ជា​ប្រធាន​កិត្តិយស CEO Power of Love Power Team នៃ CEO Master Club ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

បើ​និយាយ​ដល់​ជំនួញ​វិញ ស្រ្តី​វ័យ​ក្មេង​ដែល​មាន​ទាំង​ចំណេះ​ដឹង និង​រូប​សម្រស់​រូបនេះ ខិតខំ​ក្នុង​ការ​ពង្រីក​វិសាលភាព​ក្រុមហ៊ុន​បាយ័ន​គ្រុប​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​រាល់​ថ្ងៃ។ ព្រោះ​តែ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​មុខ​ជំនួញ ពេលនេះ​ ភោជនីយដ្ឋាន​បាយ័ន​បាន​សាយ​ភាយ​ច្រើន​សាខា ដែល​ជា​ការ​លក់​ហ្វ្រេនឆាយ​ទៅ​ដៃគូ​វិនិយោគ។

ទាំង​ការ​រកស៊ី និង​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​សុទ្ធតែ​ល្អ ជា​ហេតុ​ធ្វើឲ្យ​ស្រ្តី​អ្នក​ជំនួញ​រូននេះ មាន​ភាព​ឡូយ​ឆាយ និង​ជីវភាព​រស់នៅ​ក្នុង​សង្គម​ពេញ​ដោយ​សុភមង្គល។ ក្រៅ​ពី​នោះ​ហើយ អ្នកស្រី​ក៏​ជា​មនុស្ស​សកម្មក្នុង​កម្មវិធី​សប្បុរសធម៌ និង​ការងារ​សង្គម​ជាច្រើន តែង​មាន​វត្តមាន​សហគ្រិនស្រ្តី​វ័យ​ក្មេង​រូបនេះ​ជាប់​ជា​និច្ច​ផង​ដែរ។

ភោជនីយដ្ឋានបាយ័នបានបើកដំណើរការរយៈពេលជាង ១៦ ឆ្នាំ​ហើយ​ក្នុង​ការ​បម្រើ​សេវាកម្ម​ជូន​អតិថិជន​គ្រប់​ស្រទាប់​វណ្ណៈ មាន​អាហារពេលព្រឹក អាហារថ្ងៃត្រង់ និង​ មាន​ផ្តល់​សេវាកម្ម​រៀបចំ​កម្មវិធី​ជប់លៀង​ផ្សេង​ៗ​ទាំង​ក្នុង​ភោជនីយដ្ឋាន ព្រម​ទាំង​ការរៀបចំកម្មវិធីជប់លៀង​ទៅ​ដល់​គេហដ្ឋាន​របស់​អតិថិជន ជាពិសេសភោជនីយដ្ឋានក៏មានសេវាកម្មរៀបបន្ទប់សម្រាប់កម្មវិធីប្រជុំ កម្មវិធីសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន៕