អាជីវកម្មសម្អាងការ គឺជាអាជីវកម្មដែលត្រូវប៉ាន់ ខ្លាចជាអ្នកមាន និងមានមុខមាត់ខ្លាំងក្នុងសង្គមដូចអ្នកជំនួញធំៗដទៃទៀតដែរ។ បើនិយាយដល់សម្អាងការល្បី ហើយម្ចាស់សម្អាងមានស្នាដៃខ្ពស់ អតិថិជនតម្រង់ជួរគ្នា ដោយសារទំនុកចិត្តមិនមានច្រើនប៉ុន្មានឡើយ ហើយម្នាក់ៗសុទ្ធសឹងតែបានរៀបចំជូនកូនលំដាប់សេដ្ឋីក្នុងស្រុកឯណោះ។
១. ប៉ារ៉ាឌី សម្អាងការ
ម្ចាស់ប៉ារ៉ាឌី សម្អាងការ គឺអ្នកស្រី ឌី ម៉ាឡែន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងជាអភិជនមួយរូបទៀតផងនៅក្នុងស្រុកខ្មែរ។ លោកស្រីក៏ជាកូនប្រសាស្រីហាងកាត់ដេរ ប៉ារ៉ាឌី ផងដែរ។
២. ស៊ីនឌី សម្អាងការ
អតីតតារារូបនេះ បានអភិវឌ្ឍខ្លួនក្លាយជាម្ចាស់សម្អាងការ ដ៏ល្បី ហើយក៏ជាមុខសញ្ញានៃសម្អាងការដែលធំប្រចាំប្រទេសផងដែរ។ ដោយសារតែ ស៊ីនឌី ជាសិល្បករមួយរូបផងនោះ កម្មវិធីសិល្បៈដែលត្រូវមានម៉ូដសម្លៀកបំពាក់អាពាហ៍ពិពាហ៍ លោកតែងតែជួយឧបត្ថម្ភជានិច្ច។
៣. ណុប ដាណេ សម្អាងការ
ណុប ដាណេ ក៏ជាម្ចាស់សម្អាងការដ៏ល្បី និងតែងតែរៀបចំខ្លួនឲ្យកូនកំលោះ-កូនក្រមុំ ដែលជាបុគ្គលល្បីៗ និងសែរាជវង្សនៅក្នុងប្រទេសកម្ពុជាផងដែរ។
៤. ប្រណីតនារី សម្អាងការ
ម្ចាស់សម្អាងការប្រណីតនារី គឺអ្នកស្រី ថន ធីនី ដែលមហាជនស្គាល់ថាជាម្ដាយរបស់ Influencer ដ៏ល្បី ជា ស្រីនា ហើយក៏ជាត្រកូលអភិជនក្នុងសង្គមមួយរូប ព្រមទាំងជាអ្នកជំនួញដ៏ល្បីល្បាញផ្នែកច្នៃម៉ូដសម្លៀកបំពាក់ជាង ២០ ឆ្នាំមកហើយ៕