កាលពីបេលថ្មីៗនេះប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) ដែលគេស្គាល់ថាជាសេដ្ឋីប្រចាំប្រទេសកម្ពុជាមួយរូបផងដែរនោះ បានអញ្ជើញប្រធានក្រុមហ៊ុន Morgan Group ទៅទទួលទានអាហារពេលល្ងាចនៅគេហដ្ឋានដ៏ធំស្គឹមស្កៃ។
1ក្នុងពិធីញ៉ាំអាហារពេលល្ងាចតូចមួយ ដែលមានកំពូលអ្នកជំនួញ ដល់ ទៅ ២រូប គឺ អ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group មើលទៅពិតជាសាមញ្ញ និងកក់ក្ដៅមែន។ មិនត្រឹមតែជាជំនួបរវាងសេដ្ឋី និងសេដ្ឋីនោះទេ តែក៏មានសមាសភាពកូនប្រុសរបស់ម្ចាស់ជំនួញជាច្រើនថែម មកកំដរ ធ្វើឲ្យបរិយាកាសកាន់តែកក់ក្ដៅថែមទៀតផង។
ដោយកូនប្រុស ២ របស់សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ រួមមាន លោក អ៉ឹង ស៊ីវម៉េង ជាកូនប្រុសច្បង និងជាអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប និងលោក អ៉ឹង ស៊ីវខូវ ដែលជាកូនប្រុសទី២។
ក្រៅតែពីជាការញ៉ាំអាហារពេលល្ងាចហើយនោះ ថ្នាក់ដឹកនាំទាំង២ ក្រុមហ៊ុន ING Group និង Morgan Group ទំនងជាមានការពិភាក្សាណាមួយទាក់ទងនឹងជំនួញខ្លះៗដែរ៕