សេដ្ឋីផ្នែកដឹកជញ្ជូន សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ឈ្នះពាន GREAT ASEAN CSR BUSINESS ប្រចាំឆ្នាំ ២០២៤។ លោក សួរ វីរៈ ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានជាប់ឈ្មោះ និងឈ្នះពានរង្វាន់ GREAT ASEAN CSR BUSINESS ប្រចាំឆ្នាំ ២០២៤ ដែលជាពានរង្វាន់សម្រាប់សហគ្រិនឆ្នើម។
យោងតាមការបង្ហោះរបស់ផេក Global Entrepreneur 1% Club កាលពីម្សិលមិញនេះបានអះអាងថាអ្នកជំនួញកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើម GREAT ASEAN CSR BUSINESS ហើយក្រោយពីលោកបើកអាជីវកម្មបានយ៉ាងជោគជ័យ និងថែមទាំងជួយសង្គមយ៉ាងច្រើនថែមទៀតក្នុងបរិបទបច្ចុប្បន្ន។
ការលះបង់ជួយសង្គមរបស់អ្នកឧកញ៉ា សួរ វីរៈ នេះហើយ ទើបធ្វើឱ្យគ្រប់គ្នាបានស្គាល់ និងសូម្បីស្ថាប័នបរទេសក៏កើតសរសើរចំពោះសាជីវកម្មផ្សារភ្ជាប់ និងសង្គមរបស់លោកផងដែរ។
រំលឹកថាកិច្ចការងារជួយសង្គមមិនថាកម្រិតណាមួយ ឬផ្នែកណាមួយនោះទេ អគ្គនាយក លោក សួរ វីរៈ តែងតែចូលរួមជួយជានិច្ច ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ ការជួយសង្គមច្រើននេះហើយ ទើបបានជាមុខរបររបស់លោកទទួលបានការគាំទ្រ និងជួយច្រើនពីសំណាក់ប្រជាពលរដ្ឋ។
ក្រោយទទួលបានបានរង្វាន់មួយនេះហើយម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ បានបង្ហើបសំណេរមួយឃ្លាថា “វាមិនមែនគ្រាន់តែជាពានរង្វាន់ពាណិជកម្មនោះទេ តែជាពានរង្វាន់ក្នុងការចូលរួមការទទួលខុសត្រូវក្នុងសង្គមផងដែរ សូមអរគុណចំពោះការជ្រើសរើស”៕