នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងប្រទេសកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល (ពីរសែនរៀល) ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ។
ជាមួយនឹងការដាក់ឲ្យចរាចរក្រដាសប្រាក់ប្រភេទថ្មីនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ថា ការដាក់ក្រដាសប្រាក់ប្រភេទ ពីរសែនរៀលនេះ គឺមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុដែលមានក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ពោលគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ ឬរហែកដែលបានដកចេញពីការចរាចរតែប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញក្រដាសប្រាក់ប្រភេទ ពីរសែនរៀល គឺមានចំនួនកំណត់ ដោយមានតែ ២០លានសន្លឹកប៉ុណ្ណោោះដាក់ឲ្យចរាចរណ៍ក្នុងសេដ្ឋកិច្ចកម្ពុជា។
ស្តាប់ការលើកឡើងរបស់លោកស្រី ជា សិរី៖
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ធនាគារជាតិនៃកម្ពុជា