កំពូលអ្នកមានបំផុតលើពិភពលោកបរិច្ចាគ ៧៥លានដុល្លារ ដល់គណបក្សលោក ដូណាល់ ត្រាំ

កំពូលអ្នកមានបំផុតលើពិភពលោកបរិច្ចាគ ៧៥លានដុល្លារ ដល់គណបក្សលោក ដូណាល់ ត្រាំ

មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានបរិច្ចាគទឹកប្រាក់ប្រហែល ៧៥លានដុល្លារ ទៅកាន់គណបក្សសាធារណរដ្ឋ ដើម្បីជួយដល់ការឃោសនារកសន្លឹកឆ្នោតរបស់លោក ដូណាល់ ត្រាំ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីគេហទំព័រ Financial Times បានឲ្យដឹងថា កន្លងមកនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានធ្វើការបរិច្ចាគទឹកប្រាក់ច្រើនដងណាស់ហើយ នៅក្នុងត្រីមាសទី៣ ទៅកាន់គណៈកម្មាធិការ​សកម្មភាព​នយោបាយ America Pac របស់អតីតប្រធានាធិបតិអាមរិកទី ៤៥។

កំពូលមហាសេដ្ឋីមានបំផុតលើលោក Elon Musk ចាប់ផ្ដើមបង្ហាញការគាំទ្រ ចំពោះលោក ដូណាល់ ត្រាំ ពេញទំហឹង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ រួចផុតពីការធ្វើឃាតនៅក្នុងខែកក្កដា ហើយថ្មីៗ អ្នកទាំង២ បានបង្ហាញខ្លួនរួមគ្នាលើឆាកតែមួយ អំឡុងពេលលោក ត្រាំ ជួបជាមួយអ្នកគាំទ្រនៅក្នុងរដ្ឋ Pennsylvania ថែមទៀត។

គួររំលឹកដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសក្ដែងៗថា បើសិនជាលោកជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក លោកនឹងតែងតាំង Elon Musk ជាក្បាលម៉ាស៊ីន ដឹកនាំគណៈកម្មការដើម្បីធ្វើសវនកម្មលើការចំណាយ និងបទប្បញ្ញត្តិរបស់សហព័ន្ធអាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ Sky News