សម្ដេច ហ៊ុន ម៉ាណែត បានជជែកជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ។ ការប្រកាសយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្រោយមានវីដេអូផឹកស៊ី រាំងលេង ក្នុងពន្ធនាគាររបស់ជនជាតិចិននិងខ្មែរមួយចំនួនដែលកំពុងជាប់ឃុំ ហើយត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសបុកថ្មីៗនេះ។
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំនៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលានេះសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា ករណីបង្ហោះវីដេអូផឹកស៉ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសបុក។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៉ីនដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ។
ប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី៖
ទាក់ទងទៅនឹងរឿងវីដេអូចែកចាយនោះដែរ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់នៃហេតុការណ៍ខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌល អប់រំកែប្រែទី១ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤៕
អត្ថបទ៖ រ៉ាវី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី