លោក អ៊ឹង ស៊ីវឈន់ អគ្គនាយកក្រុមហ៊ុន ដូនពេញ ត្រេឌីង ឯ.ក ដែលត្រូវបានទទួលស្គាល់ជាបុគ្គលដ៏ឆ្នើមមួយរូបក្នុងចំណោមបុគ្គលឆ្នើមទាំង ៤០នាក់របស់ទស្សនាវដ្ដី “Prestige 40under40”។
អ៊ឹង ស៊ីវឈន់ គឺជាអគ្គនាយកប្រតិបត្តិទឹកស្រ្ពីងប្រូវីដា ហើយលោកក៏ជាកូនខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេស។ ត្បិតតែនៅវ័យក្មេងតែ ម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធរូបនេះ ក៏មានមុខមាត់នៅក្នុងសង្គមខ្លាំងមិនធម្មតាដែរ ដោយលោកគឺជាកូនប្រុសឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា។
ជំនួញសំខាន់ៗទាំង ២ របស់ CEO អ៊ឹង ស៊ីវឈន់ សុទ្ធតែទទួលបានភាពរីកចម្រើនក្នុងរយៈពេលខ្លីត្រឹមប៉ុន្មានឆ្នាំប៉ុណ្ណោះ។ លោកក៏ជាមនុស្សមានទឹកចិត្តល្អ តែងតែលេចមុខក្នុងសកម្មភាពសប្បុរសធម៌នានាមិនសូវដាច់ឡើយ ពិសេសផ្នែកគុនខ្មែរ។
ទស្សនាវដ្ដី “Prestige 40 Under 40” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ទៅដល់បុគ្គលចំនួន៤០រូប ដែលមានអាយុក្រោម ៤០ឆ្នាំ ដែលមានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីពរបស់ពួកគាត់ និងមានឥទ្ធិពលទាំងក្នុងប្រទេសនិងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី។ ការបានជាប់ឈ្មោះរបស់លោក ស៊ីវឈន់ នេះគឺជាមោទកភាពមួយសម្រាប់កូនខ្មែរផងដែរ ព្រោះលោកបានព្យាយាមដោយសមត្ថភាព ដឹកនាំក្រុមហ៊ុនមួយយ៉ាងជោគជ័យនិងបន្ថែមពង្រីកវិសាលភាពរបស់ខ្លួនបានយ៉ាងលឿន។
បច្ចុប្បន្នគ្រប់គ្នាសុទ្ធតែស្គាល់លោក អ៊ឹង ស៊ីវឈន់ ខាងលើតាមរយៈទឹកសុទ្ធ Pro Vidal ដែលកំពុងចរាចរលើទីផ្សារ ហើយ CEO រូបនេះផ្ទាល់គឺជាអ្នកធ្វើទីផ្សារខ្លួនឯងតែម្ដង។ មិនត្រឹមតែប៉ុណ្ណឹង បច្ចុប្បន្នលោកក៏ជាប្រធានក្រុមកីឡាអេឡិចត្រូនិកម្នាក់ផងដែរ ដោយដឹកនាំក្រុម Pro Esport ដែលកំពុងប្រកួតក្នុងលីគនៅប្រទេសកម្ពុជា MPL KH។
ក្រៅពីអគ្គនាយកប្រតិបត្តិក្រុមហ៊ុនទឹកស្រ្ពីងប្រូវីដា និងប្រធានក្រុមកីឡាអេឡិចត្រូនិកម្នាក់ផងដែរ ដោយដឹកនាំក្រុម Pro Esport ដែលកំពុងប្រកួតក្នុងលីគនៅប្រទេសកម្ពុជា MPL KH លោកទើបតែបើកភោជនីយដ្ឋាន Japanese Omakase កាលពីប៉ុន្មានខែមុនថែមទៀតផង៕