មកស្គាល់ប្រទេសក្រីក្របំផុតលើពិភពលោកទាំង ១០ មានមួយនៅទ្វីបអាស៊ី

មកស្គាល់ប្រទេសក្រីក្របំផុតលើពិភពលោកទាំង ១០ មានមួយនៅទ្វីបអាស៊ី

ផលិតផលក្នុងស្រុកសរុប GDP គឺបានដើរតួយ៉ាងសំខាន់ នៅក្នុងការវាស់ទំហំសេដ្ឋកិច្ចនៃប្រទេសនីមួយៗ តាមរយៈការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល ការវិនិយោគ និងការនាំចេញ ស្របពេលកត្តាប្រជាជន ក៏មានសារៈសំខាន់នៅក្នុងការកំណត់ទំហំសេដ្ឋកិច្ចផងដែរ។

ចំណែកឯ GDP សម្រាប់មនុស្សម្នាក់ៗវិញ គឺត្រូវបានប្រើប្រាស់ លើការកំណត់កត្តាជីវភាពប្រជាជន និងវាស់ស្ទង់នូវកម្រិតមាន ឬក្រនៃប្រទេសនីមួយ ដោយវាត្រូវបានគណនាតាមរយៈការចែកនូវទំហំ GDP សរុប និងចំនួនប្រជាជនក្នុងប្រទេស។

នៅក្នុងអត្ថបទមួយនេះ គេហទំព័រ Million Times សូមបង្ហាញជូននៅប្រទេសក្រីក្របំផុតចំនួន ១០ នៅលើពិភពលោក ដោយក្នុងនោះមាន ៩ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក និងមានតែមួយប៉ុណ្ណោះនៅទ្វីបអាស៊ី ផ្អែកតាមទិន្នន័យរបស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដូចខាងក្រោម៖

តាមដានជាមួយយើង៖ Million Times
ចំណាត់ថ្នាក់ និងប្រទេសGDP សម្រាប់មនុស្សម្នាក់ (USD)ទ្វីប
#1 South Sudan$455.16អាហ្វ្រិក
#2 Burundi$915.88អាហ្វ្រិក
#3 Central African Republic$1 200អាហ្វ្រិក
#4 Democratic Republic of the Congo (DRC)
$1 550អាហ្វ្រិក
#5 Mozambique$1 650អាហ្វ្រិក
#6 Niger$1 670អាហ្វ្រិក
#7 Malawi$1 710អាហ្វ្រិក
#8 Liberia$1 880អាហ្វ្រិក
#9 Madagascar$1 980អាហ្វ្រិក
#10 Yemen$2 000អាស៊ី