សមត្ថកិច្ចក្រុងភ្នំពេញ កំពុងតាមចាប់ខ្លួនឧកញ៉ា លី សាម៉េត 

សមត្ថកិច្ចក្រុងភ្នំពេញ កំពុងតាមចាប់ខ្លួនឧកញ៉ា លី សាម៉េត 

កម្លាំង​សមត្ថកិច្ចរាជធានីភ្នំពេញ​កំពុង​តាម​ចាប់​ខ្លួន​អ្នកឧកញ៉ា លី សាម៉េត ក្រោយ​សង្ស័យ​ដើរ​បោក​ប្រាស់ប្រាក់​របស់​គេ​រាប់​លានដុល្លារ​អាមេរិក ហើយក៏មានជាប់ពាក់ព័ន្ធអំពើស៊ីសំណូកសូកប៉ាន់ផងដែរ។

កាល​ពី​យប់ថ្ងៃ​ចន្ទ កម្លាំងសមត្ថកិច្ចបាន​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោកឧកញ៉ា លី សាម៉េត​ ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រោយ​សម្តេច ហ៊ុន សែន ទម្លាយឲ្យដឹងថាលោក លី សាម៉េត បាន​បោក​ប្រាស់​លុយ​របស់​គេ​រាប់​លានដុល្លារ​អាមេរិក ដោយ​យក​ឈ្មោះ​របស់​សម្តេច​ផ្ទាល់​ទៅ​ប្រើប្រាស់។

តាមដានជាមួយយើង៖ Million Times

លោក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា​ សមត្ថកិច្ច​កំពុង​តាម​រក​លោក លី សាម៉េត ក្រោយ​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោក​កាល​ពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​មិន​នៅ​ផ្ទះ​ឡើយ។

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាល​ពី​រសៀលថ្ងៃ​ចន្ទ បាន​បង្ហោះ​សារនៅ​លើ​ហ្វេសប៊ុក​របស់​សម្តេចថា​ អ្នកឧកញ៉ា លី សាម៉េត តែង​ប្រើ​ឈ្មោះ​របស់​សម្តេច ដើម្បីបោក​ប្រាស់​លុយ​គេ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​បោក​លុយ​ពី​ឈ្មោះ​សុខ ឡេង ចំនួន​១០​លាន​ដុល្លារ​អាមេរិក និង​ចំនួន​២៣​ម៉ឺន​ដុល្លារ​ពី​ឈ្មោះ​មួង ឃីម។

សម្តេចក៏បានទម្លាយឲ្យដឹងថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាលោក លី សាម៉េត បានយកប្រាក់ពីលោកចំនួន៣០មុឺនដុល្លារដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ភ្លាមៗសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមហេតុផលប្រព្រឹត្តិកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម