ចូលកាន់តំណែងបានប៉ុន្មានខែ លោក គួច ចំរើន រុះរើអគាររដ្ឋបាលខេត្តចាស់ ធ្វើថ្មីធំសម្បើម

នៅព្រឹកថ្ងៃទី៧ ខែតុលានេះ  ក្រុមប្រឹក្សាខេត្តកណ្តាល និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បើកកិច្ចប្រជុំត្រួតពិនិត្យប្លង់សាងសង់អគារសាលាខេត្តកណ្តាលថ្មី លើទីតាំងចាស់។

ការប្រកាសចាប់ផ្តើមសាងសង់អគារសាលាខេត្តថ្មី គឺធ្វើឡើងប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីផ្លាស់ប្តូរអភិបាលខេត្ត ក្នុងនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មកកាន់តំណែងជំនួសលោក គង់ សោភ័ណ្ឌ ដែលត្រូវបានដំឡើងឋានៈមកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

តាមដានជាមួយយើង៖ Million Times

បើតាមរដ្ឋបាលខេត្តកណ្តាល ដោយអគារសាលាខេត្តបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម មិនអាចបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋបានយូរអង្វែង ទើបរដ្ឋបាលខេត្តកណ្តាលនឹងចាប់ផ្តើមវាយអគារសាលាខេត្តចាស់ចោល ចាប់ពីថ្ងៃទី១ ខែតុលាឆ្នាំ២០២៤តទៅ។ 

ដើម្បីឱ្យការសាងសង់ទទួលបានជោគជ័យតាមការគ្រោងទុក ក្រុមហ៊ុនសាងសង់នឹងរុះរើអគារ សាលាខេត្តបច្ចុប្បន្ន ដើម្បីបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មីឆាប់ៗ នាពេលខាងមុខនេះ។ ដូចនេះ ទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត នឹងធ្វើការផ្លាស់ប្តូរជាបណ្តោះអាសន្ន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តកណ្តាល