លោក សុខ សប្បាយណា ក្មួយប្រុសបង្កើតសម្ដេច សុខ អាន បង្ហាញរូបភាព Pre-Wedding នៅប្រាសាទព្រះវិហារ និងកោះកេរ

លោក សុខ សប្បាយណា ក្រោយ​ភ្ជាប់ពាក្យ​កាលពី​ឆ្នាំ ២០២៣ កន្លង​ទៅ ប្រហែល​ជា​មាន​ដំណឹង​ល្អ​ឆាប់​ៗ​នេះ​ហើយ ដោយ​រូបភាព Pre-Wedding ដ៏​ស្រស់​ស្អាត​បាន​ចេញ​មក​បណ្ដើរ​ៗ​ហើយ។

តាមដានជាមួយយើង៖ Million Times

លោក សុខ សប្បាយណា គឺជាក្មួយប្រុសបង្កើតសម្ដេចវិបុលបញ្ញា សុខ អាន បាន​ភ្ជាប់ពាក្យ​ជាមួយ​កូន​ក្រមុំ​ដ៏​ស្រស់​សោភា​ម្នាក់​កាលពី​ឆ្នាំ​មុន ហើយ​ទទួល​បាន​ការ​សាទរ​ពី​យុវជន ព្រម​ទាំង​សាច់​ញាតិ​ច្រើន​ខ្លាំង។ សុខ សប្បាយណា រដ្ឋលេខាធិការ​នៃ​ក្រសួង​មុខងារ​សាធារណៈ បាន​បញ្ចេញ​រូបភាព Pre-Wedding ដែល​ផ្ដិត​នៅ​ខេត្ត​ព្រះវិហារ។

ទីតាំង​ថត​មាន​នៅ​ព្រះវិហារ និង​កោះ​កេរ ដែល​សុទ្ធ​សឹង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មាន​ទាំង​ប្រាសាទ និង​ទេសភាព​ស្រស់​បំព្រង ហើយ​ក៏​បាន​បង្ហាញ​កន្លែង​ស្អាត​ៗ​មិន​ធ្លាប់​ឃើ​ញពី​មុន​មក​ឲ្យ​មហាជន​កាន់តែ​ចង់​ទៅ​លេង​សកម្សាន្ត​នៅ​ប្រាសាទ​ទាំង ២ ផង​ដែរ។

លោក សុខ សប្បាយណា ជា​ត្រកូល​អភិជន និង​អ្នក​មាន​មុខមាត់​ក្នុង​ប្រទេស ហើយ​ក៏​ជា​មនុស្ស​សុភាពរាបសារ ទទួល​បាន​ការ​គោរព​ស្រលាញ់​ច្រើន​ពី​សំណាក់​អ្នក​ធ្លាប់​រួម​ការងារ។ មិន​តែ​ប៉ុណ្ណោះ​លោក ក៏​ជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​កិច្ចការ​នីមួយ ព្រម​ទាំង​មាន​ចំណែក​ចូលរួម​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​សំខាន់​ៗ​ជាច្រើន។

សុខ សប្បាយណា និង​គូស្នេហ៍​ដែល​ជា​អ្នក​ជំនួញ​មួយ​រូប​ដែរ​នោះ ជា​គូ​បែប​សាមញ្ញ​ៗ​ទាំង​ជីវិត​រស់នៅ និង​របៀបរប​ស្លៀកពាក់។ ទោះ​ជា​ស្ថិត​ក្នុង​ត្រកូល​អភិជន តែ​សម្លៀកបំពាក់​ក្នុង​រូបភាព Pre-Wedding នៃ​អ្នក​ទាំង ២ ឃើញ​ថា ធម្មតា​ៗ តែ​ថ្លៃថ្នូរ សម​នឹង​វង្សត្រកូល ព្រម​ទាំង​ឋានៈ​មុខមាត់​ក្នុង​សង្គម​ដូចគ្នា៕

រូបភាព៖ The Ring Wedding Cambodia