ថៅកែស្រីទឹកសុទ្ធអារុណា ទាំងមាន ទាំងស្រស់ស្អាត ជោគជ័យទាំងវ័យក្មេង

ថៅកែស្រីទឹកសុទ្ធអារុណា ទាំងមាន ទាំងស្រស់ស្អាត ជោគជ័យទាំងវ័យក្មេង

អ្នកស្រី សុខា គងពិសី ដែល​ជា​ភរិយាអភិបាល​ខេត្ត​ព្រះវិហារ គីម រិទ្ធី ​មិន​ត្រឹមតែ​ជា​ស្រ្តី​ឆ្នើម​ក្នុង​វិស័យ​ជំនួញ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​ទោះ​ជា​កូន​មាន​ស្រី​ៗ​ធំ​ទន្ទឹម​ខ្លួន​ក៏​ដោយ។

តាមដានជាមួយយើង៖ Million Times

អ្នកស្រី សុខា គងពិសី មាន​តួនាទី​ជា​ប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្ត​ព្រះវិហារ ​ផង​ដែរ។ ស្រ្តី​ជា​សហគ្រិន​​វ័យ​ក្មេងរូប​នេះ​​ ​មាន​សមត្ថភាពខ្ពស់ ព្រោះបាន​បញ្ចប់​ការ​សិក្សា​ពី​ទីក្រុង​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក ហើយ​ក៏​បាន​ជួយ​ដល់​ស្រ្តី​ជាច្រើន​តាម​រយៈ​ការ​ចែករំលែក​ចំណេះដឹង ព្រម​ទាំង​ការ​ផ្ដល់​ជំនួយ​ដល់​រាជរដ្ឋាភិបាល​ផង​ដែរ។

នាយិកា​ប្រតិបត្តិ​អ្នកស្រី សុខា គងពិសី តែងតែ​លេច​វត្តមាន​ក្នុង​កម្មវិធី​សំខាន់​ៗ​លំដាប់​អភិជន​ដូចគ្នា ហើយ​ម្ចាស់​ក្រុមហ៊ុន​ទឹក​សុទ្ធ​អារុណា រូប​នេះ​រមែង​មាន​គេ​សរសើរ រួម​ទាំង​ចរិយា​ថ្លៃថ្នូរ ទឹក​មុខ​ញញឹម​ពព្រាយ។ ងាក​ទៅ​មើល​ការ​តែងតែ​ខ្លួន​ស័ក្ដិសម​ជា​អ្នក​មាន​ចំណេះដឹង និង​មុខមាត់​ក្នុង​សង្គម​ពិត​ៗ។

បើ​ទោះ​ជា​កូន​ស្រី​ធំ​ៗ​ក៏​ពេញ​មែន​តែ​អ្នកស្រី មើល​ទៅ​នៅ​តែ​ស្អាត​មិន​សម​ម្ដាយ​កូន​ឡើយ គឺសម​ដូច​​បងប្អូន​ស្រី​ច្រើន​ជាង។ លំដាប់​អភិជន​ដែល​មាន​ក្រុមហ៊ុន​ជា​របស់​ខ្លួនឯង ស្វាមី​ជា​អ្នក​រាជការ​លំដាប់​ខ្ពស់ តែ​ស្ត្រី​រូប​នេះ​តែងតែ​ដាក់​ខ្លួន​ឱនលំទោន​មនុស្ស​ជុំវិញ​ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​អ្នក​ស្រី សុខា គងពិសី ម្ចាស់​ក្រុមហ៊ុន​ទឹក​សុទ្ធ​អារុណាកូ ខូអិលធីឌី ហើយអ្នក​ស្រី​គឺជា​អ្នក​វិនិយោគ និង​គ្រប់គ្រង​ដោយ​ផ្ទាល់ ក្នុងតួនាទីជានាយិកាប្រតិបត្តិ។ មិន​តែ​ប៉ុណ្ណោះ​អ្នកស្រី សុខា គងពិសី ជា​ភរិយា​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី កូន​លោក គន់ គីម៕