ម្ចាស់ក្រុមហ៊ុនគ្រួសារកក់ក្ដៅប្រកាសលក់ភូមិគ្រឹះស្កឹមស្កៃ តម្លៃ ៣ លានដុល្លារ បញ្ចុះរហូតដល់ពាក់កណ្ដាល

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​អាជីវកម្ម​របស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្ដៅ​របស់​ឧកញ៉ា សម្បត្តិ និង​ភរិយា ពិតជា​មាន​ដំណើរការ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មិន​សូវ​មាន​សន្ទុះ​ខ្លាំងក្លា​ដូច​ពី​មុន​ឡើយ។ ថ្មី​ៗ​នេះ​ទៀតសោត​ម្ចាស់​ក្រុមហ៊ុន​គ្រួសារ​កក់ក្ដៅ​គឺ​ជា​អ្នក​ជំនួញ​ល្បីល្បាញ​មួយ​រូប​ឧកញ៉ា អ៊ុច សម្បត្តិ បាន​ប្រកាស​លក់​ភូមិគ្រឹះ​ធំ​សម្បើម​របស់​ខ្លួន។

តាមដានជាមួយយើង៖ Million Times

កាលពី​ដើម​ខែ​អ្នក​ជំនួញ​ជើង​ចាស់​រូប​នេះ បាន​ប្រកាស​លក់​ភូមិគ្រឹះ​ស្កឹមស្កៃ​តំបន់​ភ្នំ​ពេញ​ថ្មី តម្លៃ ៣ លាន​ដុល្លារ មក​លក់​បន្ទាន់​ត្រឹម​តែ ១.៥ លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ការ​ប្រកាស​លក់​ភ្លាម​ៗ ហើយ​តម្លៃ​ក្រោម​ទីផ្សារ​ច្រើន​បែបនេះ មិន​ខ្វះ​ឡើយ​អតិថិជន​ដែល​ចូល​មក​មើល​មិន​ដាច់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក​សេដ្ឋី​រូប​នេះ​បញ្ជាក់​ថា ការ​ប្រកាស​លក់​ត្រឹម​រយៈពេល​ជាង ១០​ ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​នាយ​ទុន​ជាច្រើន​បណ្ដាក់​គ្នា ចូល​មក​ចែចូវ​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នេះ។ ឧកញ៉ា សម្បត្តិ បញ្ជាក់​យ៉ាង​ច្បាស់​ថា ភូមិគ្រឹះ​ដ៏​ទំនើប​មួយ​នោះ លោក​ពិតជា​ស្រលាញ់​ខ្លាំង​ណាស់ ណា​មួយ​ខំ​សាង​មក​ពី​បាតដៃ​ខ្លួន​ឯង និង​គ្រួសារ។

ភូមិគ្រឹះអ្នកឧកញ៉ា សម្បត្តិ មានទំហំដី ១៩១៧ ម៉ែត្រ​ការ៉េ ក្បាល ៦៥ ម៉ែត្រ កន្ទុយដី ៣០ ម៉ែត្រ ជម្រៅ ៥១ ម៉ែត្រ ទំហំផ្ទះ ក្បាល ១៩,៥ ម៉ែត្រ ជម្រៅ ២២,៥ ម៉ែត្រ កំពស់១៨,៥ ម៉ែត្រ ដោយ​សាង​បន្ត​ប្រហែល ៣ ខែ​ទៀត​រួចរាល់​ជាស្រេច។

គួរ​បញ្ជាក់​ផង​ដែរ របរ ២៥០០ រៀល នៅ​ក្នុង​សួន​កម្សាន្ត Dream Land កាល​ពី​ជាង ១០ ឆ្នាំ​មុន បាន​ធ្វើឲ្យ​ជីវិត​អគ្គ​នាយិកា ហ៊ឹម សុភ័ក្រ ក្រុមហ៊ុន​​គ្រួសារ​កក់ក្ដៅ​រីក​ធំធាត់​ឡើង​ៗ​រហូត​កើត​ជា​ក្រុមហ៊ុន​គ្រឿង​សម្អាង​ល្បី​សុះសាយ​ពេញ​ប្រទេស៕