កូនប្រុសពៅថៅកែហនុមាន Eric ជូនកាដូនាឡិកា Rolex ទៅ Speed តម្លៃជាង ៥ ម៉ឺនដុល្លារ

ការ​បង្ហាញ​វត្តមាន​របស់ YouTuber ដ៏​ល្បី​របស់​អាមេរិក IShowSpeed នៅ​កម្ពុជា​ក្នុង​កម្មវិធី Gumball 3000 ពិតជា​ធ្វើឲ្យ​អ្នក​គាំទ្រ​សប្បាយរីករាយ និង​មាន​អារម្មណ៍​រំភើប​ខ្លាំង។ កាលពី​យប់​មិញ Speed បាន Live stream ស្វែងរក subscriber គម្រប់ ៣០ លាន​នៅ​លើ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប ហើយ ដោយ​តារា​អ៊ីនធឺណិត​រូប​នេះ ហ៊ោកញ្ជ្រៀវ​នឹង​សមិទ្ធផល​ដែល​ទទួល​បាន អំឡុង​ពេល​មក​ស្រុក​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

ខណៈ​ដែល IShowSpeed សប្បាយ​ជាមួយ​អ្នក​គាំទ្រ កូន​ប្រុស​ពៅ​ថៅកែ​ស្រាបៀ​ហនុមាន Eric បាន​ឡើង​ទៅ​លើ​ឡាន និង​យក​ប្រអប់​នាឡិកា Rolex ទោ​ឲ្យ YouTuber ល្បីឈ្មោះ​រូប​នោះ​តែម្ដង។ ត្បិត​ទើប​មាន​វ័យ​ត្រឹម ១៩ ឆ្នាំ តែ IShowSpeed ពិតជា​មាន​ប្រជាប្រិយភាព និង​ទាក់ទាញ​មាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​បុគ្គល​ល្បី​ៗ​ដូចគ្នា។

បើ​និយាយ​ពី​តម្លៃ​នាឡិកា Rolex ដែល​កូន​ប្រុស​ពៅ​ថៅកែ​ហនុមាន​ជូន​ដល់ Darren Jason Watkins Jr ហៅ Speed មាន​តម្លៃ​ទៅ​ដល់ ៥ ម៉ឺន​ដុល្លារ​ឯណោះ។ Eric បាន​និយាយ​ថា នាឡិកា​ដែល​ជូន​ទៅ Speed គឺ​ជា​កាដូ​ដែល Speed ទទួល​បាន subscriber ៣០ លាន នៅ​លើ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប និង​នៅ​ព្រឹត្តិការណ៍ Gumball 3000 នេះ​តែម្ដង។

IShowSpeed បាន​មក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Gumball 3000 នៅ​លើ​ទឹកដី​កម្ពុជា ហើយ​ម្ចាស់​ផ្ទះ​បាន​រៀបចំ​ទទួល​ស្វាគមន៍​តារា YouTube នោះ​យ៉ាង​ប្រណីត ហើយ​ពេល​ទៅដល់​សៀមរាប Speed ដើរ​លេង​នៅ Pub-Street បាន​ភ្លក់​នំ​អាកោ​ត្នោត​ខ្មែរស្ករទាញ ព្រម​ទាំង​បាន​ពាក់​អាវ​កីឡាករ​ជម្រើស​ជាតិ​ខ្មែរ​លេខ 7 ដែល​ជា​លេខ​របស់​កីឡាករ លឹម ពិសិដ្ឋ ថែម​ទៀត​ផង។

Speed មាន subscriber ៣០ លាន ដូចនេះ​តាមរយៈ​រូបភាព​ល្អ​ៗ​ពី​កម្ពុជា គេ​រំពឹង​ថា​តារា​អ្នក​គាំទ្រ​ YouTube រូប​នេះ​ដែល​នៅ​បរទេស អាច​មើល​ឃើញ និង​មក​ទស្សនា​កម្ពុជា​នា​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន៕