ថៅកែក្រុមហ៊ុនសំណង់ចាស្មីន សម្ពោធភូមិគ្រឹះស្កឹមស្កៃ​ជាផ្លូវការហើយ

ថៅកែក្រុមហ៊ុនសំណង់ចាស្មីន សម្ពោធភូមិគ្រឹះស្កឹមស្កៃ​ជាផ្លូវការហើយ

កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ ២០២៣ កន្លង​ទៅ ព័ត៌មាន​ឆេះ​ភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​មួយ​កន្លែង​ដែល​កំពុង​សាងសង់ ដែល​ជា​របស់​ថៅកែ​ក្រុមហ៊ុន​ចាស្មីន ធ្វើឲ្យ​ភ្ញាក់​ផ្អើល​មែនទែន។ បើ​ទោះ​ជា​រង​ផល​ប៉ះពាល់​មួយ​ចំនួន​មែន តែ​មិន​បាន​ធ្វើឲ្យ​ម្ចាស់​ក្រុមហ៊ុនJasmine (JM) លក់ និង​ផ្គត់ផ្គង់​គ្រឿង​សំណង់​ធ្លាក់​ចុះ ឬ​បាត់បង់​ជំនួញ​អ្វី​ឡើយ។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ ១១ កញ្ញា ឆ្នាំ ២០២៤ កន្លង​ទៅ​អភិជន​ជំនាន់​ថ្មី​អ្នកស្រី សុខ ហេង ថៅកែ​គ្រឿង​សំណង់ គ្រឿង​សង្ហារឹម និង​សម្ភារៈ​ផ្ទះបាយ បាន​ធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ដែល​អញ្ជើញ​ភ្ញៀវ​សុទ្ធតែ​អ្នក​ជំនួញ​ល្បី​ៗ​ក្នុង​វិស័យ​អនឡាញ ព្រម​ទាំង​អ្នក​មុខអ្នកការ មន្រ្តី​រាជការ និង​សិល្បករ-សិល្បការិនី​កុះករ​បន្ថែម​ទៀត។

ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​របស់​សេដ្ឋី​នី និង​ស្វាមី​រូប​នេះ បាន​រៀបចំ​ឡើយ​យ៉ាង​ប្រណីត​បំផុត ព្រម​ទាំង​បំពាក់​ទៅ​ដោយ​សម្ភារៈ​ទំនើប​ៗ​ខ្លាំង ខណៈ​ខ្លួនឯង​ជា​ម្ចាស់​ហាង​តុបតែង​លម្អ​អស់​ទាំង​នោះ។ បើ​ទោះ​ជា​ធ្លាប់​រង​ការ​បំផ្លាញ​ពី​អគ្គីភ័យ​ខ្លះ​ៗ​កាលពី​កន្លង​ទៅ​ពិត​មែន តែ​អ្នកស្រី សុខ ហេង រៀបចំ​ជួសជុល​ឡើង​វិញ​មិន​ឲ្យ​មាន​ស្នាម​បន្តិច​ឡើយ។

ថៅកែ​ស្រី​ដ៏​ស៊ីវិល័យ​រូប​នេះ មិន​ត្រូវ​តែ​មាន​ផ្ទះ​ធំ​ទូលាយ​ប៉ុណ្ណោះ​ទេ តែ​អ្នកស្រី​ក៏​ជា​ស្ត្រី​លេង​ម៉ូដ​រថយន្ត​ស៊េរី​ទំនើប​ដែរ និង​និយម​ប្រើ​របស់ Brand Name លំដាប់​ពិភពលោក មិន​ចាញ់​សេដ្ឋី​ៗ​ដទៃ​ទៀត​ឡើយ។ ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី ក៏​មិន​ខុស​ពី​អ្នកមាន​ៗ​លំដាប់​កំពូល​ផ្សេង​ទៀត​ឡើយ ដោយ​មាន​ការ​មមាញឹក​រឿង​ជំនួញ​ខ្លះ និង​ឆ្លៀតពេលនាំ​កូន​ៗ​ទាំង ៤ ព្រម​ជាមួយ​ស្វាមី ទៅ​​សម្រាក​លំហែ​នៅ​បរទេស ដើម្បី​ឲ្យ​ជីវិត​កាន់តែ​ស្រស់​បំព្រង៕