ឧកញ៉ា ឈាង សុវណ្ណរតនៈ សម្ពោធហាង 7-Eleven សាខា PH Euro Park

ឧកញ៉ា ឈាង សុវណ្ណរតនៈ សម្ពោធហាង 7-Eleven សាខា PH Euro Park

ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Group បានសម្ពោដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហាង 7-Eleven សាខា PH Euro Park ដែលជាសាខាទី២ របស់ក្រុមហ៊ុន RTNK Group ក្នុងបុរី ប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីសម្ពោធហាងដ៏ល្បីឈ្មោះ 7-Eleven ដ៏ឪឡារិកនាពេលនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ដោយមានការកាត់ខ្សែបូរក្រោមអធិបតីភាពតំណាងក្រុមហ៊ុន 7-Eleven នៅកម្ពុជា និងឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Group។

តាមដានជាមួយយើង៖ Million Times

ក្រោយជោគជ័យក្នុងហាង 7-Eleven ក្នុងស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ ​ទើបលោកឧកញ៉ាបន្តបើកសាខា 7-Eleven សាខា PH Euro Park។

ឧកញ៉ា ឈាង សុវណ្ណរតនៈ ក្រៅតែជាម្ចាស់ហាង 7-Elenven នៅបឹងស្នោរ លោកឧកញ៉ាមានអាជីវកម្មជាច្រើនទៀតនៅក្នុងដៃ ដូចជា ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ ហាង​កាហ្វេ Cafe Amazon ភោជនីយដ្ឋាន Brew Park និង​ហាង​ Brew Coffee and Lounge ដែលមានច្រើនសាខានៅភ្នំពេញ។