ម្ចាស់ហាងគុជខ្យងដ៏ស្រស់សោភា លាង ធារ៉ា រស់នៅមិនខ្វះមុខក្រោយជំនួញក្នុងដៃវាល់លាន

ម្ចាស់ហាងគុជខ្យងដ៏ស្រស់សោភា លាង ធារ៉ា រស់នៅមិនខ្វះមុខក្រោយជំនួញក្នុងដៃវាល់លាន

នរណា​ក៏​ល្បី​ពី​រួប​សម្រស់​លោកស្រី លាង ធារ៉ា ដ៏​ស្រស់​ស្អាត និង​ឆ្នើម​ក្នុង​វិស័យ​ជំនួញ​គុជខ្យង។ ស្រ្តី​ចំណាន​ផ្នែក​ជំនួញ​រូបនេះ ក៏​ជា​និមិត្តរូប​របស់​ស្ត្រី​ជាច្រើន​ដែរ ទាំង​ការ​ថែរក្សា​សម្រស់ និង​ការ​រកស៊ី គឺ​គ្មាន​មួយ​ណា​ចាញ់​បុរស​ឡើយ។

បើ​ទោះ​ជា​មាន​វ័យ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ភរិយា​ឧកញ៉ា ឌី ជោត រូប​នេះ​មិន​បាន​ចាស់​ទៅ​តាម​អាយុ​នោះ​ទេ មានតែ​ផូរផង់​ទៅ​ៗ​ដូច​កូន​ក្មេង​អ៊ីចឹង។ ដោយសារ​ជំនួញ​ក៏​ជោគជ័យ ជីវិត​គូ​ក៏​ប្រពៃ ប្រាកដ​ណាស់​ម្ចាស់​ក្រុមហ៊ុន Theara Leang Co.,Ltd បាន​វិវត្តន៍​កេរ្តិ៍ឈ្មោះ​កាន់តែ​ក្រអួប​សុះសាយ​ក្នុង​វិស័យ​ជំនួញ។

តាមដានជាមួយយើង៖ Million Times

ងារជាភរិយាសេដ្ឋីដែលមានរាង​តូច​ច្រឡឹង​ស្អាត​ដូច​តារា​រូបនេះ មាន​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ដៃ​មាន​តាំងពី​ហាង​លក់​កាបូប និង​ហាង​លក់​កាបួប និង​សម្លៀកបំពាក់,ផលិតផល​ថែរក្សា​សម្រស់ T&L,មជ្ឈមណ្ឌល​ថែរក្សា​សម្រស់ T&L Beauty Center ព្រម​ទាំង​ហាង​លក់​គ្រឿងអលង្ការ T&L Jewelry ដ៏​ធំ​សម្បើម។

ស្ថិត​ក្នុង​វ័យ​ជិត​៤០ ឆ្នាំ​អភិជន​វ័យ​ក្មេង​រូបនេះ ក៏​មិន​ចាញ់​អ្នក​មាន​លំដាប់​ៗ​កំពូល​ក្នុង​ខ្មែរ​ដទៃ​ទៀត​ដែរ​តែ​ចំណេះ​ដឹង ជំនាញ និង​ជីវិត​ដ៏​សម្បូរ​បែប។ ម្ចាស់​ប្រេន T&L បាន​សោយសុខ​ជីវិត​សុខស្រួល​ក្នុង​ភូមិគ្រឹះ​ធំ​ល្វឹងល្វើយ ហើយ​និង​ការ​ប្រើប្រាស់​របស់របរ​ទំនើប​ទាន់​សម័យ សម​ជាមួយ​រូបរាង និង​ឋានៈ​មុខមាត់​ក្នុង​សង្គម។ សម្រាប់​រឿង​ដែល​គ្រួសារ​អភិជន​មួយនេះ​និយម​ធ្វើ គឺ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ជុំគ្រួសារ 

បើ​និយាយ​ពី​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​វិញ ពិតណាស់​ជំទាវ​មុខ​ក្មេង​ខ្ចី​រូបនេះ ពូកែ​តែ​ម្ដង​មិន​ថា​ស្លៀកពាក់​ប្រចាំ​ថ្ងៃ ចូល​រួម​កម្មវិធី ឬ​បែប​ផ្លូវការ​នៃ​ពិធី​ក្រុមហ៊ុន​ឡើយ ឈុត​ណា​ក៏​ចេញ​មក​ស្អាត​ឥត​ទាស់​ដែរ៕

អត្ថបទ៖ រ៉ាវី រូបភាព៖ បណ្តាញសង្គមលោកស្រី លាង ធារ៉ា