កូនសម្តេច សុខ អាន ម្នាក់ធ្លាប់គ្រងតំណែងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ២អាណត្តិ

កូនសម្តេច សុខ អាន ម្នាក់ធ្លាប់គ្រងតំណែងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ២អាណត្តិ

សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ជាស្ថាប័នឯកជនតែមួយគត់ តំណាងឱ្យវិស័យស្រូវឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធមកពីអ្នកផលិត អ្នកកិនកែច្នៃ អ្នកនាំចេញ និងអ្នកផ្តល់សេវាពាក់ព័ន្ធ ដោយទទួលស្គាល់ពីរាជរដ្ឋាភិបាលនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។

សម្រាប់អាណត្តិតំបូង សហព័ន្ធស្រូវអង្ករកម្ពុជា បង្កើតឡើងតាមរយៈការបោះឆ្នោតដោយសមាជិកស្ថាបនិក២១៣រូប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ក្នុងនោះកូនប្រុសច្បងសម្តេច សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធានដឹកនាំសម្រាប់អាណត្តិទី១ គឺលោក សុខ ពុទ្ធីវុធ។

តាមដានជាមួយយើង៖ Million Times

ក្រោយការដឹកនាំអស់រយៈពេល ៣ឆ្នាំក្នុងការបោះឆ្នោតជ្រើសរើសប្រធាន និងក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី ២ លោក សុខ ពុទ្ធីវុធ ទទួលបានសំឡេង ១១៣/១៩២ ដើម្បីក្លាយជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក សុខ ពុទ្ធីវុធ ជាកូនប្រុសបង្កើតរបស់សម្តេច សុខ អាន។ បច្ចុប្បន្នលោកជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាស្វាមីលោកស្រី ហ៊ុន ម៉ាលី កូនស្រីពៅសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោក ពុទ្ធីវុធ ទទួលបានការអប់រំនៅសហរដ្ឋអាមេរិកចាប់ពីកម្រិតវិទ្យាល័យ និងទទួលបានសញ្្ាបត្រ ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងធុរកិច្ច និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅ EUROMED ប្រទេសបារាំង៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម