សម្តេច ហ៊ុន សែន បន្តប្រាប់ប្រធានរដ្ឋសភាកូរ៉េពីកម្ពុជាទន្ទឹងរង់ចាំការសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ

សម្តេច ហ៊ុន សែន បន្តប្រាប់ប្រធានរដ្ឋសភាកូរ៉េពីកម្ពុជាទន្ទឹងរង់ចាំការសាងសង់ស្ពានភ្នំពេញ-អរិយក្សត្រ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភាកូរ៉េ ដោយភាគីកូរ៉េសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រតិបត្តិការរវាងទាំងពីរនឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។

ក្នុងជំនួបនៅវិមានរដ្ឋសភាសាកូរ៉េ សម្តេច ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ និងទន្ទឹងរង់ចាំការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលនឹងឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលអាចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណកូរ៉េ ដែលកំពុងបន្តជួយសាងសង់ផ្លូវជាតិលេខ៤៨ លេខ២ និងលេខ២១។

តាមដានជាមួយយើង៖ Million Times

ដំណឺងនៃការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ត្រូវបានប្រកាសឲ្យដឹងជាច្រើនឆ្នាំមកហើយ រហូតឈានដល់ការសម្រេចចុះហត្ថលេខាជាផ្លូវការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន ២៤៥លានដុល្លារអាម៉េរិក។ ទោះជាបែបនេះក្តី គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅតែបន្ទាន់ប្រកាសចាប់ផ្តើមសាងសង់ផ្លូវការនៅឡើយ ដោយគ្រាន់តែដឹងតាមរយៈជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកន្លងមកថានឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥ខាងមុខ។

កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឡើងជាពីរដំណាក់កាល ដោយទីតាំងចាប់ផ្តើមចេញពីផ្សាររាត្រី ក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ ភ្ជាប់ទៅជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ហើយនឹងបន្តពីតំបន់ខាងកើតជ្រោយចង្វារឆ្ពោះទៅកាន់តំបន់អរិយក្សត្រ ខេត្តកណ្តាល ដែលស្ពាននេះ ជាប្រភេទស្ពានខ្សែកាប៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ និងបណ្តាញសង្គម