គ្រួសារថៅកែស្រីប្រេន Missកាន់តែថ្កុំថ្កើង ក្រោយស្វាមីទទួលបានគោរមងារជាអ្នកឧកញ៉ា

គ្រួសារថៅកែស្រីប្រេន Missកាន់តែថ្កុំថ្កើង ក្រោយស្វាមីទទួលបានគោរមងារជាអ្នកឧកញ៉ា

បើ​និយាយ​ដល់​អ្នក​លក់​ឡេ​អនឡាញ មិន​អាច​រំលង​បាន​ឡើយ​ម្ចាស់​ប្រេន Miss ដែល​ស្វាមី​អ្នកស្រី​ទើប​ទទួល​បាន​ការ​តែងតាំង​ជា​អ្នក​ឧកញ៉ា​​កាល​ពី​ថ្ងៃ ៨ ខែ​កញ្ញា ឆ្នាំ ២០២៤ ថ្មី​ៗ​នេះ​ឯង។ ស្ថាបនិកហ្គារ៉ាស H.Y 9999 Auto ឧកញ៉ា ឡាយ លីហួ ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្ដីទី ចេញ​ព្រះ​រាជ​ក្រឹត្យ​ផ្ដល់​គោរមងារ ជា «អ្នកឧកញ៉ា»។

តាមដានជាមួយយើង៖ Million Times

ជីវិត​គ្រួសារ​អ្នក​លក់​ឡេ​អនឡាញលំដាប់​ប្រទេស​រូបនេះ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ស៊ីវីល័យ​ឡើង​ៗហើយ​ ដោយសារ​តែ​ជំនួញ​ប្រាក់​វាល់​លាន​​ប្រពន្ធ និង​ប្ដី​។

ស្វាមី​ថៅកែ​ស្រី​ម្ចាស់​ផលិតផល​ឡេ Miss Sunflower ឡៃ ស៊ូយៀក កាលពី​អំឡុង​ចុង​ឆ្នាំ ២០២២ កន្លងទៅ លោក ឡាយ លីហួ ធ្លាប់​ទទួល​បាន​ការ​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥៣៧ ចុះថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ២០២២។

គូ​ស្វាមី​ភរិយា​ដ៏​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​នេះ ពិតជា​ចាយ​ជីវិត​ឆើតឆាយ ចំណាយ​មិន​ញញើត​ដៃ​ក្នុង​ការ​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង ដូចជា​ទិញ​ឡាន​ស៊េរី​ថ្មី គ្រឿង​ពេជ្រ និង​របស់​របរ​ប្រើប្រាស់​គ្រឿង​សម្អាង​យីហោ​ល្បី​ៗ​លំដាប់​ពិភពលោក។

គូ​ស្វាមី​ដែល​ល្បី​ខ្លាំង​ខាង​លេង​ម៉ូដ​ឡាន​រូប​នេះ ក៏​កំពុង​កសាង​ផ្ទះ​លំហែ​នៅ​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ខ្មែរ ដែល​ម៉ូដ​នោះ​ចំណាយ​លើ​ការ​សាងសង់​ខ្ទង់​សែន​ដុល្លារ។ ដោយសារ​តែ​ជា​អ្នក​លក់​ឡាន​ស្រាប់ ដូចនេះ​ហើយ​ថៅកែ​ឡេ​អនឡាញ​ដ៏​ហាយសូ​រូបនេះ​មិន​ខ្វះ​ឡើយ​ឡាន​ទំនើប​ជិះ មាន​ទាំង Brabus តម្លៃ​ក្បែរ​លាន​ដុល្លារ និង Lamborghini។

គ្រួសារ​អភិជន​នេះ​ក៏​នៅ​មាន​ឡាន​ប្រើប្រាស់​លក្ខណៈ​គ្រួសារ និង​ឡាន​ក្រុមហ៊ុន​ជាច្រើន​បន្ថែម​ទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​ឲ្យ​ស័ក្តិសម​ជា​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម។ គួរ​បញ្ជាក់​ថា​ដំណើរ​ការ​អាជីវកម្ម​ឡេ​អនឡាញ​របស់​អ្នកនាង ឡៃ ស៊ូយៀក កាក់កប​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុងក្រោយ​ ហេតុ​ដូចនេះ​មិន​ជា​ចម្លែក​ឡើយ​ដែល​អាច​ឲ្យ​គ្រួសារ​តូច​នេះ រស់នៅ​លើ​ផ្ទះ​ធំ​​ដូច​លំដាប់​អ្នក​មាន​ៗ​ក្នុង​ស្រុក​ដទៃ​ទៀត៕

រូបភាព៖ FB Brand Miss