មកដឹងពីតម្លៃឡានម្ចាស់ប្រេន Felix កុម្ម៉ង់ពីអាល្លឺម៉ង់ជាគ្រឿងដំបូងបំផុតលើពិភពលោក

អ្នកនាង និមល ដែលជា​ម្ចាស់​ប្រេន Felix គឺ​កំពុង​ស្ថិត​ក្នុង​បញ្ជី​ជា​មនុស្ស​ទី​មួយ ព្រម​ទាំង​កូន​ខ្មែរ​ដំបូង​គេ​ដែល​កុម្ម៉ង់​បាន Mercedes-Benz G 63 AMG GCD 920។ សេដ្ឋី​ឡេ​អនឡាញ​រូប​នេះ កំពុង​ធ្វើ​ឲ្យ​អ្នក​ក្នុង​ស្រុក​ចំហ​មាត់ ព្រោះ​តែ​ជីវិត​រស់នៅ​បែប​អភិជន មាន​ទាំង​ភូមិគ្រឹះ មាន​ទាំង​រថយន្ត​ស៊េរី​ទំនើប។

តាមដានជាមួយយើង៖ Million Times

GCD 920 តម្លៃ​អាច​ឡើង​ដល់ ១ លាន​ដុល្លារ ឬ ១ លាន​ជាង ពេល​នាំ​ចូល​មក​ដល់​ស្រុក​ខ្មែរ ហើយ G920 Specs គឺ​មាន​តែ ១ គត់​លើ​លោក ព្រោះ​ជា​គ្រឿង​ដំបូង​ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​ទើប​ផលិត​បាន ហើយ​គ្រួសារ​លំដាប់​សេដ្ឋី​នេះ ឡើង​ទៅ​ដល់​អឺរ៉ុប ដើម្បី​មើល​ឡាន​នេះ​ផ្ទាល់​កាលពី​ខែ​មុន​ទៀត​ផង។ នេះ​ក៏​ជា​មោទនភាព​ដែល​​នៅ​ស្រុក​ខ្មែរ ដែល​សម្បូរ​អ្នក​មាន​ទ្រព្យ​ធន និង​លទ្ធភាព​ប្រើប្រាស់​រថយន្ត​ប្រណីត​ៗ​មិន​ឲ្យ​ចាញ់​សាសន៍​គេ។ ចំណែក ១ គ្រឿង​ទៀត ដែល​មាន​អតិថិជន​កុម្ម៉ង់​បាន​ គឺ​ជា​តារា​រ៉េប​របស់​អាមេរិក Tyga។

សម្រាប់​​រូបរាង​របស់ GCD 920 ដែល​មាន​កម្លាំង 920 សេះ បង្ហាញ​ពី​​អំណាច​ហើយ​ក៏​បង្ហាញ​ពី​ភាព​ធន់​ផង​ដែរ។ គ្រួសារ​សេដ្ឋី​អនឡាញ​នៅ​ខ្មែរ​រូប​នេះ​ក៏​សម្បូរ​រថយន្ត​ទំនើប​ៗ​បញ្ឈរ​នៅ​មុខ​ភូមិគ្រឹះ​តម្លៃ​ជិត​១០ លាន​ដុល្លារ​ផង​ដែរ ហើយ​សុទ្ធតែ​លំដាប់​កប់​ក្ដោង​តែម្ដង។

មិន​ត្រឹម​សម្បូរ​ឡាន​ទំនើប​ឡើយ​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់​ប្រេន Felix រូប​នេះ ក៏​មាន​អចលទ្រព្យ​ច្រើន​កន្លែង​ទាំង​ផ្ទះ ដី ព្រម​ជាមួយ​ស្វាមី​ដែល​មាន​ជំនួញ​ក្នុង​ដៃ ៥-៦ ជំនួញ​ថែម​ទៀត។ អភិជន​វ័យ​ក្មេង​ទាំង​គូ​នេះ ក៏​និយម​ប្រើប្រាស់​គ្រឿង​ពេជ្រ​ជា​របស់​លំអ​ខ្លួន ហើយ​នឹង​ចូល​អាហារ​ជប៉ុន​ជា​កន្លែង​ញ៉ាំ​សឹងតែ​ប្រចាំ។

កាង​កសាង​ប្រេន​តាំងពី​ឆ្នាំ ២០១៥ ធ្វើឲ្យ​អ្នកនាង និង​គ្រួសារ​ខ្លាច​ជា​អ្នក​មាន​ដ៏​ស្ដុកស្ដម្ភ​មួយ ប្រចាំ​បរទេស​បាត់​ទៅ​ហើយ ដោយ​កម្រ​មាន​របស់​ល្អ​ណា​រំលង​បាន​ណាស់៕