សេដ្ឋី​វាល់លាន​មកពីគ្រួសារ ជីប ម៉ុង ត្រៀម​ឡាន​ Bugatti Chiron តម្លៃជាង ៤ លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ Gumball 3000

សេដ្ឋី​វាល់លាន​មកពីគ្រួសារ ជីប ម៉ុង ត្រៀម​ឡាន​ Bugatti Chiron តម្លៃជាង ៤ លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ Gumball 3000

ព្រឹត្តិការណ៍ Gumball 3000 ដែល​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍ និង​ល្បី​រន្ទឺ ដោយសារ​ការ​ប្រមូល​ផ្ដុំ​ឡាន Supercar និង Hypercar ជាច្រើន​មក​ពី​ជុំវិញ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ សម្រាប់​រថយន្ត​ទំនើប​មួយ​គ្រឿង​ដែល​ធ្វើឲ្យ​អ្នក​បាន​ចូលរួម​ថ្ងៃ Pre-Event ដែល​ធ្វើ​ឡើង​នៅ​សៀមរាប​កាលពី​សប្ដាហ៍​មុន​នោះ គឺ Bugatti Chiron ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក​ពហុ​ពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង។

តាមដានជាមួយយើង៖ Million Times

Bugatti Chiron គឺជា​កំពូល​រថយន្ត​ក្នុង​លោក ដែល​មាន​តម្លៃ​ជាង ៣ លាន​ដុល្លារ​ចេញ​ពី​រោងចក្រ ហើយ​មក​ដល់​ស្រុក​ខ្មែរ បើ​តាម​អ្នក​ជំនាញ​កន្លង​មក​បញ្ជាក់​ថា អាចជាង​ ៤ លាន​ដុល្លារ​ឯណោះ។ ព្រឹត្តិការណ៍​ដ៏​កក្រើក Gumball 3000 ដែល​ត្រូវធ្វើ​ឡើង​​នា​ពាក់​កណ្ដាល​ខែ​កញ្ញា ចាប់ពី​ថ្ងៃ១៥,១៦ និង​១៧ នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា សេដ្ឋី អ្នក​មុខ​អ្នកការ​ច្រើន។ ព្រឹត្តិការណ៍​នោះ​ដែរ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​អាច​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ៗ។

ងាក​ទៅ​មើល​រថយន្ត​ប្រណីត​របស់​ឧកញ៉ា លាង ពៅ ឃើញ​ថា​មាន​ប្រជាប្រិយភាព​ខ្លាំង ដោយ​មាន​ហ្វេន​ចាំ​សុំ​ថត​រូប​ជាមួយ​ព្រោងព្រាត។ ចំណែក​ការ​រៀបចំ​ខ្លួន​ទៀតសោត ​​សេដ្ឋី ភីធើរ ពិតជា​ង្ហា ទាន់​សម័យ តែ​មិនដូច​​ក្មេង​ស្ទាវ​ឡើយ ពោល​គឺ​ស័ក្តិសម​នឹង​គោមរម្យ​ជា​ឧកញ៉ា​រប់​លោត​តែម្ដង។

ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​នេះ​ដែរ​មាន​រថយន្ត​ប្រណីត​ៗ​​ដូចជា​ស៊េរីLamborghini, Ferrari, Roll Royce, Porsche, uston Martin និង Bugatti ជាដើម។

ព្រឹត្តិការណ៍​អន្តរជាតិ Gumball 3000 ប្រមូលផ្ដុំ​ដោយ​រថយន្ត​កំពូល​ៗ​លើ​លោក រាប់​រយ​គ្រឿង ហើយ​ម្ចាស់​រថយន្ត​សុទ្ធសឹងតែ​លំដាប់​មហាសេដ្ឋី និង​ជា​បុគ្គល​​ល្បី​ៗ​លំដាប់​ពិភពលោក​ដូច​គ្នា​ដែរ៕

រូបភាព៖ Rev Up Cambodia