ត្រឹមរយៈពេល៥ឆ្នាំ នៃប្រតិបត្តិការនៅលើទៅផ្សារកម្ពុជា ធនាគារ ជីប ម៉ុង បានបង្កីនដើមទុនចុះបញ្ជីជាបន្ដបន្ទាប់រហូតដល់ ១៣៥លានដុល្លារអាមេរិក ដែលសបញ្ជាក់យ៉ាងច្បាស់ពីមូលដ្ឋានគ្រឹះដ៏រឹងមាំ និងការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារ ដ៏សម្បូរបែបជូនដល់ប្រជាជនកម្ពុជា។
ធនាគារ ជីប ម៉ុង មានការយល់ច្បាស់អំពីទីផ្សារកម្ពុជា និងតម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់អតិថិជន ដោយបានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ជួយជ្រោមជ្រែងក្តីស្រមៃរបស់អាជីវករនៅគ្រប់វិស័យ ពង្រីកអាជីវកម្មបានជោគជ័យ និងគង់វង្សទៅមុខ តាមរយៈសេវាកម្ចីអាជីវកម្មខ្នាតតូច និងមធ្យមរបស់ធនាគារ ជីប ម៉ុង ផ្តល់កម្ចីជូនអាជីវករបានយ៉ាងរហ័ស និងអត្រាការប្រាក់ ០.៧២% ក្នុងមួយខែ និងមានភាពបត់បែន។
ទន្ទឹមគ្នានេះ ចំនួនប្រាក់បញ្ញើសន្សំនៅធនាគារ ជីប ម៉ុង ក៏បន្តមានការកើនឡើងផងដែរ ជាការបង្ហាញយ៉ាងច្បាស់ពីប្រជាប្រិយភាព និងជំនឿទុកចិត្តយ៉ាងខ្លាំងខ្លាពីសំណាក់អតិថិជនគ្រប់ៗរូប ឈានទៅដល់ការឈ្នះពានរង្វាន់ជាធនាគារ ដែលផ្ដល់សេវាកម្មអតិថិជនល្អបំផុតឆ្នាំ២០២៤ ដោយទស្សនាវដ្ដី World Economic និងធនាគារឌីជីថល ដែលមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា ឆ្នាំ២០២៤ ដោយ Global Brand Award 2024 របស់ទស្សនាវដ្ដី Global Brands។
ដោយសម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលត្រឹមកន្លះទស្សវត្សន៍ គួបផ្សំនឹងផែនការយុទ្ធសាស្រ្ដ និងចុក្ខវិស័យវែងឆ្ងាយ របស់ភាគទុនិក ធនាគារ ជីប ម៉ុង ជឿជាក់ថានឹងក្លាយខ្លួនជាធនាគារឈានមុខគេក្នុងស្រុក និងមានសមត្ថភាពឈរជើងយ៉ាងរឹងមាំ រាប់រយឆ្នាំតទៅមុខនៅក្នុងទីផ្សារកម្ពុជា។ ធនាគារ ជីប ម៉ុង មានគ្រឹះដ៏រឹងមាំ ដោយដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ១៩៨២៕