តើមេធំបណ្តាញសង្គមវីដេអូអនឡាញ Tiktok មានលុយប៉ុន្មាន?

តើមេធំបណ្តាញសង្គមវីដេអូអនឡាញ Tiktok មានលុយប៉ុន្មាន?

លោក Zhang Yiming គឺជាស្ថាបនិកដ៏សំខាន់នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance ដែលត្រូវបានគេស្គាល់ថាជាកម្មវិធីដ៏ពេញនិយមឈ្មោះថា TikTok ដែលមានអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក។

តាមទស្សនាវដ្តី Forbes អាយុ ៤០ឆ្នាំ លោក Zhang Yiming មានទ្រព្យសម្បតិ្តចំនួន ៤៣.៤ពាន់លានដុល្លារអាមេរិក $43.4B គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ហើយស្ថិតក្នុងបញ្ជីអ្នកមានពិភពលោកលេខរៀងទី ២៧ និងជាប់ឈ្មោះជាមហាសេដ្ឋីលំដាប់ទី២ នៅប្រទេសចិនក្នុងឆ្នាំ២០២៣។

លោក Zhang បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុ ន ByteDance ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីលាលែងពីតំណែងជានាយកប្រតិបត្តិក្នុងខែឧសភាឆ្នាំនោះ លោកត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការតាមដានស៊ើបសង្កេតពីរដ្ឋាភិបាលចិន។ អំឡុងពេលនោះ លោក បានកាប់គាប់ភាគហ៊ុនរបស់ ByteDance ជាង ៥០ភាគរយ។

ក្រោយលោកសម្រេចលាលែងពីតំណែង CEO លោកបានតែងតាំងលោក Shou Zi Chew ជនជាតិសិង្ហបុរីជានាយកប្រតិបត្តិ (CEO) នៃ TikTok ចាប់តាំងពីឆ្នាំ២០២១មក។

លោក Zhang បានចាប់ផ្តើម ByteDance ក្នុងឆ្នាំ២០១២ នៅក្នុងផ្ទះល្វែងមួយនៅទីក្រុងប៉េកាំង ហើយបានបើកដំណើរការកម្មវិធីព័ត៌មានប្រមូលផ្តុំ Toutiao ប៉ុន្មានខែក្រោយមក។ លោកគឺជាសមាជិកនៃ 2013 Forbes China 30 Under 30 List ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Google