“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន-FBID” ​ប្រកាស​ផេក​ផ្លូវ​ការ មាន​សញ្ញាធីកពណ៌ខៀវ (Verify) ពីហ្វេសប៊ុក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ពី​ផេក​ផ្លូវការ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែល​ផ្តោត​ការ​កសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​ បាន​បង្កើត​ផេក​មូល​និធិ​ផ្លូវការ​ដែល​មាន​ឈ្មោះ​ថា ​«មូលនិធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន​- FBID» ​ទទួល​បាន​​សញ្ញា​ធីក​ពណ៌​ខៀវ​ (Verify) ​ពី​ហ្វេសប៊ុក ​ដើម្បី​ផ្តល់​ជូន​នូវ​ព័ត៌មាន និង​វឌ្ឍន​ភាព​ការងារ​របស់​មូល​និធិ​ចែក​ជូន​ដល់​សាធារណជន​ បងប្អូន អ៊ំពូមីង តាយាយ កាន់តែទូលំទូលាយបន្ថែមទៀត​។

តាមដានជាមួយយើង៖ Million Times

សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា ​សម្រេច​បង្កើត​ «មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន» ​ក្នុង​គោល​បំណង​ដើម្បី​កៀរ​គរ​ថវិកា​បន្ថែម​ សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ​ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ព្រម​ទាំង​បាន​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ​បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ រាជ​រដ្ឋាភិបាលនៅ​ក្នុង​បុព្វហេតុការពារ ​និង​អភិវឌ្ឍជាតិ ​ក្នុង​ស្មារតី​មហាសាមគ្គីជាតិ​ខ្មែរ​ ដើម្បី​ថែរក្សា​ សុខ​សន្តិភាព ​អធិបតេយ្យ ​និង​បូរណភាព​ទឹកដី ​ក៏​ដូច​ជា​ការ​ជំរុញ​ការ​អភិវឌ្ឍ នៅ​តាម​តំបន់​ព្រំដែន​ឱ្យ​បាន​កាន់​តែ​រឹងមាំ ​និង​ប្រកប​ដោយចីរភាព។

​ខណៈ​ដែល​មក​ដល់​ពេល​នេះ​មាន​ សាធារណជន​ បងប្អូន អ៊ំពូមីង តាយាយ ​ចូល​រួម​បរិច្ចាក​ជា​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ហើយ។ នេះ​ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​ថា​ប្រជាជន​កម្ពុជា​ពិត​ជា​ស្រលាញ់​ទឹក​ដី ​និង​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ។ ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​ធិបតី​​​ ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ​ក៏​បាន​ធ្វើ​លិខិត​ថ្លែង​អំណរ​គុណ​ដល់​បរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន” ​គ្រប់​ៗ​គ្នា​ផង​ដែរ៕