ឥណ្ឌូនេស៊ី ផ្តល់ជំនួយយោធាដល់កម្ពុជានូវកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង តម្លៃ ៥០ម៉ឺនដុល្លារ

ឥណ្ឌូនេស៊ី ផ្តល់ជំនួយយោធាដល់កម្ពុជានូវកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង តម្លៃ ៥០ម៉ឺនដុល្លារ

រដ្ឋាភិបាលឥណ្ឌូនេស៊ី ផ្តល់ជំនួយយោធាដល់កម្ពុជា ក្នុងនោះរួមមានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់ប្រមាណ ៥០០,០០០ដុល្លារ។ ពិធីប្រគល់រវាងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក នៅព្រលានយន្តហោះយោធា រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ជំនួយយោធាដល់កម្ពុជា រួមមាន៖ ១៖ អាវុធវែង SS2-V5 A1 Rifie ចំនួន១៥០ដើម, ២៖ អាវុធខ្លី G2 Elite Pistol ចំនួន២០ដើម, ៣៖ គ្រាប់ទំហំ 5,56x45mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់ M16), ៤៖ គ្រាប់ទំហំ 9x19mm ចំនួន ៥០០,០០០គ្រាប់ (គ្រាប់អាវុធខ្លី)។

តាមដានជាមួយយើង៖ Million Times

ជំនួយដែលផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ត្រូវបានផលិតដោយក្រុមហ៊ុនផលិតបរិក្ខារ យោធារបស់ឥណ្ឌូណេស៊ី ឈ្មោះ PT. PINDAD។ វាបង្ហាញពីសក្ដានុពលឧស្សាហកម្ម យោធារបស់ឥណ្ឌូនេស៊ី និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងឥណ្ឌូណេស៊ី-កម្ពុជា ដែលក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលត្រូវបានឃើញថា បានកសាងសមត្ថភាពជាច្រើន និងការផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរ៕

អត្ថបទ៖ សេដ្ឋានី