ខួបកំណើតចៅសេដ្ឋីប្រចាំស្រុកខ្មែរ លី យ៉ុងផាត់ ភ្ញៀវសុទ្ធសឹងជាអ្នកមានៗចូលរួមច្រើនកុះករ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​គ្រួសារ​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ​ម្នាក់​ទៀត​ហើយ បាន​រៀបចំ​កម្មវិធី​ជប់លៀង​ខួប​កំណើត​ត្រកូល​អភិជន​មួយ​ទៀត​ហើយ។ នោះ​គឺ​ខួប​កំណើត​ចៅ​ចៅ​បង្កើត​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​ជំនួញ​ច្រើន​ប្រភេទ​ក្នុង​ដៃ រួម​ទាំង​ស្ថានីយ​ទូរទស្សន៍ PNN។

ចៅ​ភ្លោះ​របស់​សេដ្ឋី​កាន់កាប់​មុខ​ជំនួញ​ជាច្រើន​គ្របដណ្ដប់​លើ​ពហុ​វិស័យ​ដូចជា​វិស័យ​ថាមពល​ទាំង​វិស័យ​វារី​អគ្គិសនី និង​វិស័យ​ទឹក​ស្អាត, វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​មាន​សណ្ឋាគារ កន្លែង​កម្សាន្ត,ទីលាន​វាយ​កូន​ហ្គោល សួន​ទឹក សួនសត្វ កាស៊ីណូ និង​ហាង​លក់​ទំនិញ​លើក​លែង​ពន្ធ, វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​រួម​មាន​ចម្ការ​កៅស៊ូ ចម្ការ​អំពៅ និង​រោងចក្រ​ផលិត​ស្ករស, វិស័យ​ព័ត៌មាន​ដូចជា​ទូរទស្សន៍ និង​វិស័យ​សេវាកម្ម​មាន​ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​កំពង់​ផែ​ទឹក​ជ្រៅ។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា ភូ សេពីង និង​ជំទាវ​អ្នក​ឧកញ៉ា លី យ៉ាវឡាក់ គូ​ស្វាមី​មួយ​គូ​នេះ បាន​រៀបការ​តាំងពី​ឆ្នាំ ២០១៧ និង​រស់នៅ​ក្នុង​ជីវិត​សេដ្ឋី ព្រោះ​ខាង​ប្រុស​គឺ​កូន​ឧកញ៉ា កុក អាន ហើយ​ខាង​ស្រី​ជា​កូន​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់។ បន្ទាប់​ពី​ប្រសូត​បាន​កូន​ប្រុស​ស្រី​១​គូ ដ៏​គួរឲ្យ​ស្រលាញ់​ឈ្មោះ Pittha និង Phiriinទុក​ឲ្យ​ជីតា​ដែល​ជា​អ្នក​ឧកញ៉ា និង​ជា​មហាសេដ្ឋី​បីបម​ថ្នម​ប្រលែង។

ក្រឡេក​ទៅ​មើល​ភ្ញៀវ​ចូលរួម​ក្នុង​កម្មវិធី​វិញ ក៏​ជា​លំដាប់​អ្នក​មាន​ៗ មន្រ្តីរាជការ សាច់ញាតិ និង​សេដ្ឋី​ៗដូច​ម្ចាស់​កម្មវិធី​ដែរ។ មិន​ត្រឹម​ភ្ញៀវ​ជា​លំដាប់​អភិជន​ឡើយ ក្នុង​នោះ​ក៏​មាន​វត្តមាន​សិល្បករ​សិល្បការិនី​ផង​ដែរ៕

រូបភាព៖ Bong Joy