ក្រុមហ៊ុន WorldBridge Group ចាប់ដៃក្រុមហ៊ុនថៃ បណ្តាក់ទុនថ្មីមួយនៅកម្ពុជា ផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល

ក្រុមហ៊ុន WorldBridge Group ចាប់ដៃក្រុមហ៊ុនថៃ បណ្តាក់ទុនថ្មីមួយនៅកម្ពុជា ផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល

ក្រុមហ៊ុន WorldBridge Group ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Bitkub (Bitkub Capital Group Holdings) មានមូលដ្ឋាននៅប្រទេសថៃ ដើម្បីផ្តល់សេវាកម្មទ្រព្យសម្បត្តិឌីជីថល ដែលអាចដំណើរការបាននិងមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនទាំងពីរ បានធ្វើឲ្យការបណ្តាក់ទុននេះក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុងការពន្លឿនការទទួលយកភាពជឿនលឿននៃបច្ចេកវិទ្យាផ្សេងៗ។ 

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នានេះ ភាគីទាំងពីរបានមើលឃើញពីសារៈសំខាន់នៃទ្រព្យសកម្មឌីជីថល និងការច្នៃប្រឌិតផ្នែក blockchain ហើយបានកំណត់ឱកាសសម្រាប់ការសហការរវាងគ្នា។

ផលប័ត្រអាជីវកម្មចម្រុះរបស់ក្រុមហ៊ុន WorldBridge Group ក្នុងវិស័យផ្សេងៗធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អ សម្រាប់ការពង្រីកខ្លួនរបស់ Bitkub ទៅក្នុងលំហទ្រព្យសម្បត្តិឌីជីថលនៅកម្ពុជា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលទើបបង្កើតថ្មី នឹងមានបំណងណែនាំអត្ថប្រយោជន៍នៃ Web3 និងបច្ចេកវិទ្យា blockchain ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងដំណោះស្រាយទ្រព្យសម្បត្តិឌីជីថល សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ផល កុសល រូបភាព៖ WorldBridge