សេដ្ឋីល្បីស្រុកខ្មែរ គិត ម៉េង ចេញ quote ស្នេហាសឹងរាល់ថ្ងៃពីឧត្តមភរិយាសេដ្ឋី ម៉ៅ ចំណាន

សេដ្ឋី គិត ម៉េង ដែល​ជា​សេដ្ឋី​ស្រុក​ខ្មែរ មិន​ត្រឹម​ពូកែ​រកស៊ី​មាន​ជំនួញ​សឹង​គ្រប់​ប្រភេទ​ក្នុង​ដៃ​ឡើយ លោក​ក៏​ពូកែ​វោហារ​ស័ព្ទ ទាក់​ចិត្ត​អ្នក​គាំទ្រ ពិសេស​គឺ​អាច​យក​បាន​បេះដូង​សេដ្ឋីនី ម៉ៅ ចំណាន ថែម​ទៀត​ផង។​

ជា​រឿយ​ៗ​ប្រធាន​ក្រុមហ៊ុន រ៉ូយាល់​គ្រុប តែងតែ​បង្ហោះ​ពី​ការ​សរសើរ​ភរិយា​គឺសេដ្ឋីនី ម៉ៅ ចំណាន លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ មិន​ថា​ក្នុង​ឱកាស​ពិសេស​ដូចជា​ខួប​កំណើត, ថ្ងៃ Vlentine, ថ្ងៃ​សិទ្ធិ​នារី, ខួប​អាពាហ៍ពិពាហ៍ ឬ​សូម្បី​ថ្ងៃ​កំណើត​កូនក៏សេដ្ឋី គិត ម៉េង ជូន​ពរ និង​រំលឹក​ពី​ការ​លះបង់​របស់​ឧត្ដម​ភរិយា​រូប​នេះ​ដែរ។ 

តាមដានជាមួយយើង៖ Million Times

បើ​មើល​ទៅ​លើ​ពាក្យពេចន៍​ស្នេហា​ដែល​សេដ្ឋី គិត ម៉េង ផ្ដោះផ្ដង​ទៅ​កាន់​សេដ្ឋនី ម៉ៅ ចំណាន ជា​ភរិយា មាន​ទាំង​ភាព​ផ្អែមល្ហែម,លើក​តម្កើង, ដឹងគុណ, ជឿជាក់,លើក​ទឹក​ចិត្ត,អបអរ និង​ជូនពរ​ជាដើម។ 

អ្នក​គាំទ្រ​សេដ្ឋីទាំង ២ ពិតជា​សរសើរ​ពី​សេចក្ដី​ស្នេហា​របស់ និង​ការ​ឲ្យ​តម្លៃ​គ្រួសារ​នៃ​គូ​ស្វាមី​ភរិយា​ដែល​ជា​សេដ្ឋី​ប្រចាំ​ស្រុក​ខ្មែរ​នេះ​ខ្លាំង​ណាស់។ មួយ​វិញ​ទៀត គេ​ក៏​សង្កេត​ឃើញ​ថា សេដ្ឋី គិត ម៉េង ជា​បុរស​ចូលចិត្ត​សន្សំ​រូបថត​អនុស្សាវរីយ​ខ្លាំង​ណាស់ រូបភាព​មាន​តាំង​ពី​ស្គាល់​គ្នា​ដំបូង​ៗ និង​គ្រប់​សកម្មភាព​របស់​ប្រពន្ធ​កូន​តែម្ដង។

រាល់​ការ​ផុស​បង្ហាញ​ពី​សម្រង់​សម្ដី​ភាសា​ស្នេហា​របស់​សេដ្ឋី គិត ម៉េង ចំពោះ​ភរិយា​ឃើញ​ថា មាន​ជា​ពាក្យ​ថ្មី​ៗ មិន​ដូច​អ្នក​ដទៃ​ឡើយ និង​ទទួល​បាន​ការ Like cmt និង share ច្រើន។ ក្រៅ​ពី​ពាក្យ​ផ្អែមល្ហែម​ជាមួយ​ភរិយា និង​កូន​ៗ អ្នក​ឧកញ៉ា​ក៏​មាន​ដំបូន្មាន​ល្អ​ទាំង​សម្រាប់​ការងារ គ្រួសារ និង​សង្គម​ជាតិ៕

អត្ថបទ៖ នារ៉ាវី រូបភាព៖ ផេកគិត ម៉េង