អាកាសយានដ្ឋានអន្តរជាតិឌូបៃ បំបែកកំណត់ត្រាមានអ្នកដំណើរ ៤៤.៩លាននាក់ក្នុងឆមាសទី១

Home » អាកាសយានដ្ឋានអន្តរជាតិឌូបៃ បំបែកកំណត់ត្រាមានអ្នកដំណើរ ៤៤.៩លាននាក់ក្នុងឆមាសទី១

អាកាសយានដ្ឋានអន្តរជាតិឌូបៃ បង្ហាញកំណត់ត្រាមានអ្នកដំណើរចំនួន ៤៤.៩លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ដោយចំនួននេះបង្ហាញឲ្យឃើញនូវសកម្មភាពមមាញឹកបំផុតរបស់ពិភពលោកសម្រាប់ការធ្វើដំណើរអន្តរជាតិឡើងវិញ។

លទ្ធផល​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ។ លទ្ធផលនេះកើតឡើងនៅពេលដែលទីក្រុងឌូបៃគ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការទៅកាន់អាកាសយានដ្ឋានថ្មីតម្លៃជិត ៣៥ពាន់លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ ការរីកដុះដាលនៃវិស័យអចលនទ្រព្យ និងចំនួនទេសចរណ៍ខ្ពស់បំផុតមិនធ្លាប់មានបានធ្វើឱ្យទីក្រុង-រដ្ឋក្នុងប្រទេសអារ៉ាប់រួម ក៏ជាទិសដៅសម្រាប់អ្នកធ្វើដំណើរកាន់តែច្រើនផងដែរ។

លោក Paul Griffiths នាយកប្រតិបត្តិនៃអាកាសយានដ្ឋានឌូបៃ បានប្រាប់ The Associated Press ថា៖ “មុនពេលជំងឺរាតត្បាត ៦០%នៃប្រជាជនដែលចេញចូលតាមអាកាសយានដ្ឋានធ្វើដំណើរទៅកាន់ទីក្រុង និងប្រទេសផ្សេងៗ។ ឥឡូវនេះ យើងមាន ៦០% មកទីក្រុង និង ៤០% កំពុងធ្វើដំណើរ” ។ លោក​បន្ថែម​ថា​៖ «​វា​ពិត​ជា​ល្អ​ណាស់​ ព្រោះ​មាន​ន័យ​ថា​ ចរាចរណ៍​ទៅ​កាន់​ទីក្រុង​មាន​ភាព​ស្វាហាប់​ និង​មាន​សន្ទុះ​ខ្លាំង​»។

គួរឲ្យដឹងថា អាកាសយានដ្ឋាននេះមានអ្នកដំណើរចំនួន ៨៩.១ លាននាក់ក្នុងឆ្នាំ២០១៨ ដែលមមាញឹកបំផុតមិនធ្លាប់មានមុនជំងឺរាតត្បាត។ អ្នកដំណើរចំនួន ៦៦លាននាក់បានឆ្លងកាត់នៅក្នុងឆ្នាំ២០២២ និង ៨៦.៩លាននាក់ក្នុងឆ្នាំ២០២៣។

លោក Griffiths បានបន្ថែមថា យើងកំពុងព្យាករណ៍សម្រាប់អ្នកដំណើរចំនួន ៩១.៨លាននាក់ក្នុងមួយឆ្នាំ ដែលជាកំណត់ត្រាមួយផ្សេងទៀតសម្រាប់ពួកយើង។

ក្រុមហ៊ុនអាកាសចរណ៍ DXB បានឲ្យដឹងថា អេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍ បានងើបឡើងវិញយ៉ាងឆាប់រហ័សពីជំងឺរាតត្បាត ដោយសារការជំរុញទេសចរណ៍ បើទោះបីជាប្រទេសមួយចំនួនបានយឺតយ៉ាវក៏ដោយ។ អ្នកដំណើរមកពីប្រទេសឥណ្ឌាបានឆ្លងកាត់ស្ថានីយ DXB ក្នុងចំនួនច្រើនបំផុតក្នុងឆមាសទីមួយឆ្នាំនេះ បន្ទាប់មកអារ៉ាប៊ីសាអូឌីត និងចក្រភពអង់គ្លេស។

អ្នកដំណើរដែលឆ្លងកាត់ពីប្រទេសចិន ក៏គួរឱ្យកត់សម្គាល់បានកើនឡើងដល់ប្រហែល ១លាននាក់ កើន ៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែកម្រិតនៅតែទាបជាងមុនពេលជំងឺរាតត្បាត៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ DXB