ថៅកែក្រុមហ៊ុនផលិតកញ្ចក់ស្មាតហ្វូនហុងកុងជះលុយជាង ១៤០ លានដុល្លារទិញផ្ទះ ៤ ល្វែង

ថៅកែក្រុមហ៊ុនផលិតកញ្ចក់ស្មាតហ្វូនហុងកុងជះលុយជាង ១៤០ លានដុល្លារទិញផ្ទះ ៤ ល្វែង

មហាសេដ្ឋីហុងកុងលោក Yeung Kin-man ស្ថាបនិកក្រុមហ៊ុនផលិតកញ្ចក់ស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោកបានជះលុយប្រមាណ ១៤១ លានដុល្លារអាមេរិកទិញផ្ទះចំនួន ៤ ល្វែង ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានវៀតណាម VN Express ។

ទីតាំងផ្ទះល្វែងដែលថៅកែក្រុមហ៊ុន Grand Tai Enterprises Development រូបនេះបានចាយលុយទិញគឺស្ថិតក្នុងតំបន់ The Peak ដែលជាតំបន់ប្រមូលផ្ដុំទៅដោយអ្នកអភិជន ភាគខាងលិចទីក្រុងហុងកុង ។

តាមដានជាមួយយើង៖ Million Times

ផ្ទះទាំង ៤ ល្វែងនេះមានទំហំប្រហែល ៤០០ ម៉ែត្រការ៉េ ហើយត្រូវបានដាក់លក់ដោយក្រុមគ្រួសាររបស់លោក Ho Shung Pun នាយកក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Kowloon Investment ដើម្បីដោះបំណុល បន្ទាប់ពីជួបបញ្ហាហិរញ្ញវត្ថុ ។

សូមជម្រាបថា បច្ចុប្បន្នលោក Yeung Kin-man ដែលមានវ័យ ៦០ ឆ្នាំមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៣ ពាន់លានដុល្លារអាមេរិក និងជាមហាសេដ្ឋីលំដាប់ទី ១៨ ក្នុងចំណោមអ្នកមានៗសរុបចំនួន ៥០ នាក់របស់ហុងកុង ៕

បកប្រែ ៖ ទីន