ស្នើធនាគារចិនបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យក្នុងការស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិកពីកម្ពុជា និងបន្ទាបកម្រៃសេវា

ធនាគារជាតិនៃកម្ពុជា ស្នើសុំធនាគារចិន ដែលជាធនាគារដៃគូសម្រាប់ការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាមេរិកជួយសម្រួល និងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យក្នុងការស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិកពីកម្ពុជា និងបន្ទាបកម្រៃសេវា។ 

ក្នុងជំនួបជាមួយលោក Sun Yu នាយកប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានស្នើដល់ ធនាគារចិន ជួយសម្រួល និងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យក្នុងការស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិកពីកម្ពុជា និងបន្ទាបកម្រៃសេវា។ 

តាមដានជាមួយយើង៖ Million Times

ជាការឆ្លើយតប លោក Sun Yu បានទទួលសំណូមពរនេះ ហើយបញ្ជាក់ថានឹងយកសំណើរបស់លោកស្រីទៅពិភាក្សាជាមួយក្រុមការងារបន្តទៀត។ 

ជាមួយគ្នានេះ លោកស្រីទេសាភិបាល ក៏បានជួបឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ជាមួយប្រទេសចិនលើប្រព័ន្ធទូទាត់ ជាពិសេសលើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរចិនប្រើប្រាស់កម្មវិធី UnionPay ដោយទូទាត់ជារូបិយវត្ថុក្នុងស្រុករបស់ខ្លួនដើម្បីស្កេន KHQR នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ធនាគារជាតិនៃកម្ពុជា