អ្នកដំណើរចេញចូលជាមធ្យមនៅអាកាសយានដ្ឋានសៀមរាបអង្គរក្នុងមួយថ្ងៃជិត៣ពាន់នាក់

គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ មានអ្នកដំណើរចេញចូលជាមធ្យមចំនួន ២៧០០នាក់ក្នុងមួយថ្ងៃ ឬ៧៥នាក់ក្នុងមួយជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ។ នេះបើតាមរបាយការណ៍ពីអាកាសចរណ៍ស៊ីវិល។

តាមដានជាមួយយើង៖ Million Times



ចំពោះម៉ោងដែលមានអ្នកដំណើរចេញចូលច្រើនជាងគេ គឺពេលព្រឹកចន្លោះម៉ោង៩ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់។ ពេលល្ងាចចន្លោះម៉ោង ៦ល្ងាច ដល់ម៉ោង ៧ល្ងាច ហើយក្នុងមួយថ្ងៃអាកាសយានដ្ឋានសៀមរាបអង្គរទទួលបានជើងហោះហើរ៣៦ជើង(ទ្វេទិស) ។

បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១ ធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៩ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន២ ដោយធ្វើការហោះហើរចំនួន ២៤៤ជើងក្នុង១សប្ហាហ៍ (ហោះហើរទ្វេទិស)។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន ក្រោមទុនវិនិយោគប្រមាណ ១ ១០០ លានដុល្លារអាមេរិក៕


អត្ថបទ៖ នារតី