ចិនដាក់គោលដៅវាយលុកទីផ្សាររថយន្តអគ្គិសនីនៅក្នុងតំបន់អាស៊ាន

ចិនកំពុងដាក់គោលដៅវាយលុកទីផ្សាររថយន្តអគ្គិសនី (EV) នៅក្នុងតំបន់អាស៊ាន ដើម្បីឈានទៅដល់ការសម្រេចមហិច្ឆតាជាប្រទេសនាំមុខគេក្នុងឧស្សាហកម្មរថយន្តអគ្គិសនីនៅលើពិភពលោក ។

យុទ្ធសាស្ត្រនេះធ្វើឡើង បន្ទាប់ពីតម្រូវការរថយន្តអគ្គិសនីរបស់ចិននៅក្នុងតំបន់អាស៊ានបានកើនឡើង ៨៩៤ ភាគរយកាលពីឆ្នាំ ២០២៣ ។ ប្រទេសនេះបាននាំចេញរថយន្តអគ្គិសនីចំនួន ១.២ លានគ្រឿង និងរថយន្តធម្មតា ៤ លានគ្រឿងទៅកាន់តំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសថៃ និងអូស្ត្រាលីផងដែរ ។

ប្រទេស​ថៃ​បាន​ក្លាយ​ជា​ទីផ្សារដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​របស់​ចិន ។ កាលពីថ្ងៃទី៤ ខែកក្កដា ចិនបានបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅទីក្រុង Rayong ដោយមានសមត្ថភាពផលិតរថយន្តបាន ១៥ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។ យ៉ាងណាក្រៅពីប្រទេសថៃ ចិនក៏កំពុងបង្កើតរោងចក្រផលិតនៅប្រទេសអូសប៊េគីស្ថាន ហុងគ្រី និងប្រេស៊ីលផងដែរ ។

តាមដានជាមួយយើង៖ Million Times

ទោះជាយ៉ាងណាក៏ដោយ ការរីកដុះដាលយ៉ាងឆាប់រហ័សរបស់ប្រទេសចិននៅក្នុងវិស័យរថយន្តអគ្គិសនីក៏ទាញឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកើតទុក្ខមិនសុខចិត្តផងដែរ ពោលអឺរ៉ុបបានយកពន្ធគយលើរថយន្តអគ្គិសនីរបស់ចិនដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុករបស់ពួកគេ ។

សូមជម្រាបថា ទីផ្សាររថយន្តអគ្គិសនីពិភពលោកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានរថយន្តអគ្គិសនីជាង ១៣ លានគ្រឿង បានចុះបញ្ជីក្នុងឆ្នាំ ២០២៣ ខណៈកាលពីឆ្នាំមុនៗ មានត្រឹម ៣.៥ លានគ្រឿងប៉ុណ្ណោះ ។ ប្រទេសចិនមានចំនួនជិត ៦០ ភាគរយនៃការចុះបញ្ជីទទាំងនោះ ហើយអ្នកតាមពីក្រោយគឺអឺរ៉ុបមាន ២៥ ភាគរយ និងសហរដ្ឋអាមេរិកមាន ១០ ភាគរយ ៕

បកប្រែ ៖ ទីន