៤ ឆ្នាំមកហើយ ខុនដូមួយចំនួននៅថៃចាល់លក់មិនដាច់

ខុនដូមួយចំនួនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ LPN Development នៅតែចាល់មិនទាន់លក់ដាច់ បើទោះបីជាសាងសង់រួចរាល់អស់រយៈកាល ៤ ឆ្នាំហើយក៏ដោយ ។

លោក Apichart Kasemkulsiri នាយកប្រតិបត្តិក្រុមហ៊ុន LPN Development បានលើកឡើងថា “មូលហេតុដែលនាំឱ្យខុនដូរបស់ខ្លួនលក់មិនដាច់ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចទន់ខ្សោយស្ទុះងើបឡើងវិញ បូករួមជាមួយបំណុលគ្រួសារកើនឡើង” ។

តាមដានជាមួយយើង៖ Million Times

គិតចាប់តាំងពីឆ្នាំមុនមក សន្ទស្សន៍ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃបានធ្លាក់ចុះ ៦ ត្រីមាសជាប់ៗគ្នា ដោយសារតម្លៃនៃការផ្ទេរប្រាក់បានធ្លាក់ចុះ ១៣.៤ ភាគរយ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងបោះចោលភាគហ៊ុនរបស់ពួកគេ ដើម្បីជំរុញលំហូរសាច់ប្រាក់ ។

ដោយសារតែបញ្ហានេះ ធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប(GDP) ឆ្នាំ ២០២៤ សម្រាប់ថៃពី ២.៨ ភាគរយមកត្រឹម ២.៤ ភាគរយ ។

សូមជម្រាបជូនថា បច្ចុប្បន្ន វិបត្តិបំណុលគ្រួសារក្នុងប្រទេសថៃនៅតែស្ថិតក្នុងចំណោមបំណុលខ្ពស់បំផុតនៅអាស៊ី ពោលមានប្រហែល ៩១ ភាគរយនៃ GDP ៕

បកប្រែ ៖ ទីន