ចំណាយចុងសប្តាហ៍ទៅលេងកោះម្នាស់ខេត្តកោះកុង មើលផ្កាថ្ម ងូតទឹកលេងបំបាត់ទុក្ខ

នៅមិនឆ្ងាយប៉ុន្មានពីកោះស្តេច កោះម្នាស់ជាកោះដ៏ស្រស់ស្អាតបែបធម្មជាតិ មានដើមដូង និងទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់សក្បុស ព្រមទាំងអាចចុះមុជមើលផ្កាថ្មរួមទាំងត្រីហែលជាហ្វូងៗបានថែមទៀត។

តាមដានជាមួយយើង៖ Million Times

ចំពោះការធ្វើដំណើរគេត្រូវទៅផែ រួចបន្តជិះទូកប្រមាណជាង១ម៉ោងនឹងទៅដល់មិនខាន។ ថ្ងៃសម្រាកពីការងារចំណាយពេលដើរលេង បោះតង់ មើលថ្ងៃលិច អង្គុយជុំគ្នានិយាយរឿងក្នុងចិត្តពិតជាមានក្តីសុខខ្លាំងណាស់។

កោះលាក់ខ្លួននៅកណ្តាលសាគរដ៏ធំល្វឹងល្វើយក្នុងដែនស្រុកគិរីសាគរ ខេត្តកោះកុង បានផ្តល់នូវការសម្រាកដ៏ស្ងប់ស្ងាត់មួយដែលបង្កើតបរិយាកាសដ៏រ៉ូមែនទិកសម្រាប់អ្នកស្រលាញ់ទេសភាពធម្មជាតិ រលកសមុទ្រជួយបំបាត់ទុក្ខកង្វល់មួយគ្រាផងដែរ។ ពិសេស កោះម្នាស់ នឹងក្លាយជាតំបន់សម្រាកលំហែកម្សាន្តបែបអេកូទេសចរណ៍ក្នុងតំបន់ឆ្នេរសមុទ្រប្រចាំខេត្តកោះកុង។


អត្ថបទ៖ នារតី