កាន់តែស្រួលជិះ! ផ្លូវជាតិលេខ៤ជួសជុលសម្រេចបាន៥០% គ្រោងបញ្ចប់ចុងឆ្នាំ២០២៦

កាន់តែស្រួលជិះ! ផ្លូវជាតិលេខ៤ជួសជុលសម្រេចបាន៥០% គ្រោងបញ្ចប់ចុងឆ្នាំ២០២៦

ផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបាន៥៤,៨០% លើគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦ខាងមុខ។ នេះបើយោងតាមក្រសួងសាធារណការនិងដឹកជញ្ជូន។

តាមដានជាមួយយើង៖ Million Times

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤បានឱ្យដឹងថា គម្រោងគ្រោងនឹងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្រ។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ស្ថិតនៅក្រោមការអនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ដែលមានទឹកប្រាក់ចំនួន ១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តចំនួន៨ឆ្នាំ (២០១៨-២០២៦) និង អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ហិរញ្ញប្បទាននេះ ប្រើប្រាស់សម្រាប់ជួសជុលនិងថែទាំផ្លូវជាតិលេខ៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី និងប្រើប្រាស់សម្រាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ ព្រមទាំងបណ្តុះបណ្តាបច្ចេកទេសដល់ស្ថាប័នរដ្ឋ៕



អត្ថបទ៖ នារតី