វិនិយោគិនចិនកំពុងដើរទិញដីឡូតិ៍ និងរោងចក្ររកស៊ីឡុងចុងនៅថៃ

វិនិយោគិនចិនកំពុងដើរទិញដីឡូតិ៍ និងរោងចក្ររកស៊ីឡុងចុងនៅថៃ

ធនាគារគ្រប់គ្រងទ្រព្យសកម្មពាណិជ្ជកម្មបាងកក (BAM) បាននិយាយថា វិនិយោគិនចិនជាច្រើនបានចាប់ដៃជាមួយដៃគូថៃដើរទិញដីឡូតិ៍ និងរោងចក្រអាជីវកម្មដែលរកស៊ីឡុងចុងពីទីភ្នាក់ងារគ្រប់គ្រងបំណុល ។

លោក Bundit Anantamongkol ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ BAM បាននិយាយថា វិនិយោគិនចិនចូលមកថៃទិញអចលនទ្រព្យជាច្រើន ហើយភាគច្រើននៅខេត្ត Rayong ដោយសារតម្លៃធ្លាក់ចុះ បូករួមនឹងពួកគេមានគម្រោងពង្រីកអាជីវកម្មនៅប្រទេសថៃនាពេលខាងមុខ ។

លោក Bundit បាននិយាយថា អាជីវកម្មជាច្រើនបន្តលក់ប្រាក់កម្ចីដែលមិនជាប់គាំងមកឱ្យធនាគារ BAM ។ លោករំពឹងថា ទ្រព្យសកម្មមិនដំណើរការ (NPAs) បន្ថែមទៀតដែលមានតម្លៃមិនលើសពី ៣ លានបាត នឹងត្រូវលក់ទៅឱ្យធនាគារ BAM នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ ។

តាមដានជាមួយយើង៖ Million Times

លោក Bundit បាននិយាយថា ធនាគារ BAM ក៏ត្រៀមនឹងដាក់លក់ទ្រព្យសកម្មមិនដំណើរការជិត ៣,០០០ កន្លែងដែលមានតម្លៃប្រហែល ៥ ពាន់លានបាត ។

សូមជម្រាបថា ធនាគារ BAM គឺជាក្រុមហ៊ុនសាធារណៈមួយនៅក្នុងប្រទេសថៃដែលមានជំនាញក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដែលស្ទើរតែអស់ខ្យល់ដង្ហើម ។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ធនាគារនេះស្ថិតនៅក្រោមភាពជាម្ចាស់នៃមូលនិធិអភិវឌ្ឍន៍ស្ថាប័នហិរញ្ញវត្ថុ (FIDF) ។ បច្ចុប្បន្ន BAM គ្រប់គ្រងទ្រព្យសម្បត្តិចំនួន ២៤,៣៧៨ ដែលមានតម្លៃសរុបចំនួន ៧២.៩៥៨ ពាន់លានបាត ៕

បកប្រែ ៖ ទីន