អាស៊ានក្លាយជាមុខព្រួញទាញលំហូរពី FDI បានដល់ ២៣៦ ពាន់លានដុល្លារ

ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅក្នុងសេដ្ឋកិច្ចអាស៊ានដូចជា នៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី និងវៀតណាម បានកើនឡើងដល់ ២៣៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈនៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ មានចំនួន ១៩០ ពាន់លានដុល្លារប៉ុណ្ណោះ ។

អាស៊ានបានមានឈ្មោះបោះសំឡេងសម្រាប់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិនផងដែរ ដែលកំពុងស្វែងរកការធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។

ការកើនឡើងនេះកើតឡើង បន្ទាប់ពីយុទ្ធសាស្ត្រ ‘China Plus One’ ស្វែងរកការកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការពឹងផ្អែកទាំងស្រុងលើទីផ្សារ ឬសង្វាក់ផ្គត់ផ្គង់តាមរយៈការធ្វើពិពិធកម្មប្រតិបត្តិការផលិតកម្ម និងការពង្រីកទៅកាន់ប្រទេសផ្សេងទៀត ទោះបីជាមានក្រុមហ៊ុនផ្សេងទៀតរក្សាវត្តមាននៅក្នុងប្រទេសចិនក៏ដោយ ។

តាមដានជាមួយយើង៖ Million Times

លំហូរចូលភាគច្រើនបានមកពីសហរដ្ឋអាមេរិក ជប៉ុន សហភាពអឺរ៉ុប ចិនដីគោក និងហុងកុង ។ សម្រាប់វៀតណាមបានក្លាយជាទីតាំងផលិតដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះព្យាយាមធ្វើពិពិធកម្មការដំឡើងផលិតផលរបស់ខ្លួនចេញពីប្រទេសចិន ។

ស្របពេលជាមួយគ្នានេះ វៀតណាមក៏​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន Samsung ក៏ដូចជា​មូលដ្ឋាន​ផលិតកម្ម និង​ការនាំចេញ​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់ក្រុមហ៊ុនកូរ៉េខាងត្បូងរួចទៅហើយ​ ៕

បកប្រែ ៖ ទីន